ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​រាជធានីភ្នំពេញ ឃាត់​​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​៥​នាក់​​​រំលោ.ភ​នារី​ម្នាក់​នៅ​កំពង់.ដ​កោះដាច់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថ​​រាជធានី​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​ម្នាក់​​ក្នុង​ចំណោម​៥​នាក់ កាលពីថ្ងៃទី​៣ មីនា ២០១៣ បន្ទាប់​ពី​ធ្វើ​​សកម្ម​ភាព​ចាប់​រំលោ.ភ​​នារី​ម្នាក់​រហូត​បាន​សម្រេច រួច​ចាប់​​ចង​ដៃជើង​ និង​ឃ្លុប​មុខ​​នៅ​កំពង់​.ដ​កោះ​ដាច់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២ មីនា ២០១៣ នោះ ។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​លឹម លី អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ក្បាល​កោះ​ ឃុំ​កោះឧកញ៉ា​តី

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថ​​រាជធានី​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​ម្នាក់​​ក្នុង​ចំណោម​៥​នាក់ កាលពីថ្ងៃទី​៣ មីនា ២០១៣ បន្ទាប់​ពី​ធ្វើ​​សកម្ម​ភាព​ចាប់​រំលោភ​​នារី​ម្នាក់​រហូត​បាន​សម្រេច រួច​ចាប់​​ចង​ដៃជើង​ និង​ឃ្លុប​មុខ​​នៅ​កំពង់​.ដ​កោះ​ដាច់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២ មីនា ២០១៣ នោះ ។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​លឹម លី អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ក្បាល​កោះ​ ឃុំ​កោះឧកញ៉ា​តី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។

គួរ​បញ្ជាក់ថា យុវ​នារី​ម្នាក់​ត្រូវ​យុវ​ជនញៀន​ថ្នាំ​ចំនួន​៥​នាក់​នាំគ្នា​ចាប់​អូស​ចូល​ក្នុងព្រៃ​ត្រែង​កំពង់​ដ​កោះ​ដាច់​ នាំ​គ្នា​ចាប់​រំលោភ​សេព​សន្ថវៈ​ម្នាក់​ម្តងៗ​រហូត​ដល់​សន្លប់​​ ហើយ​ចាប់​ចង​ដៃ​ជើង​ និង​ឃ្លុំ​មុខ​ទុក​ចោល​ រួច​គេច​ខ្លួន​បាត់ ។​

ហេតុ​ការណ៍​នេះ​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មីនា ឆ្នាំ​២០១៣​ នៅ​កំពង់​ដ​កោះដាច់​ ស្ថិត​ក្នុង​សង្កាត់​កោះ​ដាច់​ ខណ្ឌ​ឫស្សី​កែវ នៅ​ពេល​ដែល​អ្នក​ដំណើរ​ចូល​ទៅ​បត់​ជើង​នៅ​គុម្ព​ត្រែង​នោះ​ ប្រទះ​ឃើញ​នាង​ដេក​ស្តូក​ស្តឹង​ទាំង​ដៃ​ ជើង​ជាប់​ចំណង។​ ក្រោយ​ពី​បាន​ប្រទះឃើញ​ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង ហើយ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ប៉ូលិស​ក៏​បាន​បញ្ជូន​នាង​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ ។​ នាង​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​ និង​ក្រោយ​មក​ក៏​បាន​ដឹង​ថា​នាង​មាន​ទី​លំនៅ​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ។ ពេល​នេះ​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ ។​

តាម​ព័ត៌មាន​ឱ្យ​ដឹងថា​ នៅវេលាម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ មាន​អ្នកដំណើរ​ម្នាក់​ដែល​កំពុង​រង់​ចាំ​កាណូត​ឆ្លង​បាន​ចូលទៅ​បត់​ជើង​តូច​ក្នុង​គុម្ពោតព្រៃត្រែង​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រពី​កំពង់ដ​កោះដាច់​ ​។ ពេល​នោះ​ក៏​បាន​ប្រទះឃើញ​នារី​ម្នាក់​ត្រូវ​បាន​គេចង​ជើង ដៃ​ និង​ចងមុខ​ដោយ​ដេក​ស្តូក​ស្តឹង​លើ​កាបូប​ខោ​អាវ​នៅ​ក្នុង​ព្រៃត្រែង​ ក៏​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ។ លុះ​ក្រោយ​មក​​ ស្ត្រី​រូប​នេះ​ត្រូវ​បាន​លោក​ចៅ​សង្កាត់រួម​​ជា​មួយ​ប៉ូលិស​មក​ស្រាយ​ចំណង​ រួច​បញ្ជូនទៅ​កាន់​មណ្ឌល​សុខ​ភាព​សង្កាត់​កោះ​ដាច់​ និង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​ទៀត ។​

តាម​ប្រជាពលរដ្ឋ​នៅ​កំពង់​ចម្លង​កោះ​ដាច់​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃទី​២​ មីនា​ គេ​ឃើញ​នារី​រូប​នេះ​ដើរ​ចុះ​ឡើង​នៅ​កំពង់​ដ​ ទំនង​ជា​ចាំ​កាណូត​ឆ្លងទៅ​សង្កាត់​ព្រែក​លៀប ហើយ​បាន​ទៅ​និយាយ​ទូរស័ព្ទ​សាធារណៈ​ទៀត​ផង​ ​។ ស្រាប់​តែ​ប្រមាណ​ជាង​៣​ម៉ោង​ក្រោយ​មក​មាន​គេ​ប្រទះ​ឃើញ​នាង​ត្រូវ​គេ​ចាប់​ចង​ដៃ​ជើង​នៅ​ក្នុង​ព្រៃ​ត្រែង​​ទៅ​វិញ។ តាម​ការពិនិត្យ​ពីអ្នក​គ្រូ​ពេទ្យ​ឱ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះ​ត្រូវ​គេចាប់​រំលោភ​សេព​សន្ថវៈ មានទឹក​កាម​នៅ​ក្នុងប្រដាប់​ភេទ ប៉ុន្តែ​ភ្លាមៗ​នោះ​គេ​ពុំ​ដឹង​ថា​នាង​ត្រូវ​ជន​អប្រិយ​ចំនួន​ប៉ុន្មាន​នាក់​ចាប់​រំលោភ​ឡើយ ។​ ស្ត្រី​រូប​នេះ​ស្លៀក​រ៉ូបពណ៌​ខៀវ​ខ្លី​លើ​ជង្គង់​ ហើយ​ត្រូវ​ជន​១​ក្រុម​ចាប់​រំលោភ​ម្នាក់​ម្តងៗ រួច​នាំ​គ្នា​ចាប់​ចង​ដៃ​ជើង​ និង​ចង​មុខ​ទុក​ក្នុងព្រៃ​ត្រែង​ រួច​គេច​ខ្លួន​បាត់ ៕