ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុន អាលីហ្សា ​មិន​ច្បាស់​​លាស់​រឿង​មង្គល​ការ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ខណៈ​​ពេល​ដែល​​តារា​​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ចូល​រោង​ការ​​ជា​បន្ត​បន្ទាប់​នោះ​សម្រាប់​តារា​​សម្តែង និង​ច្រៀង​នាង អ៊ុន ​អាលីហ្សា ​នៅ​មិន​ទាន់​ប្រាកដ​ពី​មង្គល​ការ​របស់​នាង​នៅពេល​ណា​ឡើយ បើ​ទោះ​បីជា​គេ​ដឹងថា នាង​​បាន​សាង​​ស្នេហ៍​​ជា​មួយ​បុរស​អ្នក​ជំនួញ​វ័យ​ក្មេង​​មក​ជា​យូរ​​ឆ្នាំ​ក្តី ។

​គេ​នៅ​មិន​ទាន់​អាច​ភ្លេច​បាន​នៅឡើយ​ទេថា ​អាលីហ្សា ​និង​គូស្នេហ៍​​របស់​នាង​ធ្លាប់​​បាន​អះអាង​និង​ចាប់​ដៃ​គ្នា​សំពះ​ផ្ទឹម​​ការ​នៅ​ក្នុង​អំឡុង​​ឆ្នាំ​២០១៣ ​នេះ នៅពេល​ដែល​មុខ​របរ​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ ។ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សំឡេង​​ឃ្មោះ​ការ​ហាក់​នៅ​មិនទាន់​បាន​បន្លឺ​​ឡើង​នៅ​ឡើយ​ទេ ​នាំ​ឱ្យ​គេ​មាន​​ការ​សង្ស័យថា ​ចំណង​ស្នេហ៍​​របស់​តារា​​ចង្កា​ស្រួច​រូប​នេះ​អាចមាន​ឧបសគ្គ​​រាំង​ស្ទះ​ណា​មួយ​ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​មង្គល​ការ​រប់ស​នាង​ចេះ​តែមាន​ការ​អូសបន្លាយ​ពេល ។

ទាក់ទង​បញ្ហា​នេះ​ អ៊ុន អាលីហ្សា ​បាន​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​ថា ​ចំណងស្នេហ៍​​របស់​នាង​នៅតែ​ស្អិត​រមួត​ដដែល​​ដោយ​មិន​មាន​អ្វី​​រំខាន​ឡើយ ក៏​ប៉ុន្តែ​​នាង​នៅ​តែ​មិនទាន់​អាច​កំណត់​ថ្ងៃ​​ច្បាស់​លាស់​ណា​មួយ ដើម្បី​​រៀបចំ​មង្គល​​ ។ ​នាង​បញ្ជាក់ថា ​មូលហេតុ​ដែល​នាង​និង​គូស្នេហ៍​​មិនទាន់​កំណត់​ថ្ងៃ​មង្គល​ការ​​នោះ គឺ​ដោយ​សារ​ពួក​នាង​កំពុង​តែ​មមា​ញឹក​រៀង​ខ្លួន​នៅក្នុង​មុខរបរ ម្យ៉ាង​នាង​គិត​ថា ចង់​រក​ប្រាក់​​ឱ្យ​បាន​ច្រើន​មុន​ពេល​ដែល​នាង​ក្រាប​​សំពះ​ផ្ទឹម​ការ​នោះ  ៕