ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លីក​ស៊ីញ៉ូ​បត់​ចូល​ខារ៉ា​អូខេ​ត្រូវ​ម៉ូតូ​អ៊ែរប្លែត​​បុក​ចំពី​មុខ​ពេញទំហឹង​របួស​ធ្ងន់​​៤​នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូឃ្លីក ពណ៌ស ជិះគ្នា៣​នាក់ កំពុងស៊ីញ៉ូ​បត់ឆ្វេង​ចូល​ខារ៉ាអូខេ ស្រាប់តែ​ម៉ូតូ​អ៊ែរប្លែត ពណ៌​ខ្មៅ ជិះម្នាក់ឯង​ក្នុង​ល្បឿន​លឿន​​ជ្រុល​​ទៅបុក​ចំពីមុខ​ពេញទំហឹង បណ្តាល​ឲ្យដួល​រងរបួស​​ធ្ងន់ទាំង​៤​នាក់។ គ្រោះថ្នាក់​នេះកើត​ឡើង​​កាល​ពី​វេលាម៉ោង​៩​និង៥០​នាទីយប់​ថ្ងៃទី១៣ កុម្ភៈ ២០១៣ តាមផ្លូវ​លេខ​២០០៤ មុខ​ខារ៉ាអូខេ​អិុចហ្គោ មាន​ទីតាំង​នៅភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​

រាជធានីភ្នំពេញ ៖ ម៉ូតូឃ្លីក ពណ៌ស ជិះគ្នា៣​នាក់ កំពុងស៊ីញ៉ូ​បត់ឆ្វេង​ចូល​ខារ៉ាអូខេ ស្រាប់តែ​ម៉ូតូ​អ៊ែរប្លែត ពណ៌​ខ្មៅ ជិះម្នាក់ឯង​ក្នុង​ល្បឿន​លឿន​​ជ្រុល​​ទៅបុក​ចំពីមុខ​ពេញទំហឹង បណ្តាល​ឲ្យដួល​រងរបួស​​ធ្ងន់ទាំង​៤​នាក់។ គ្រោះថ្នាក់​នេះកើត​ឡើង​​កាល​ពី​វេលាម៉ោង​៩​និង៥០​នាទីយប់​ថ្ងៃទី១៣ កុម្ភៈ ២០១៣ តាមផ្លូវ​លេខ​២០០៤ មុខ​ខារ៉ាអូខេ​អិុចហ្គោ មាន​ទីតាំង​នៅភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពព័ត៌​មា​នពីកន្លែង​កើត​ហេតុបាន​ឲ្យដឹង​ថា ម៉ូតូឃ្លីក ពណ៌​សលាយ​លឿង ជិះគ្នា៣​នាក់ ក្នុងទិស​ដៅពី​ជើង​ទៅ​ត្បូង ចំណែកម៉ូតូ​អ៊ែរប្លែត ពណ៌​​ខ្មៅ ជិះម្នាក់ឯង ក្នុងទិសដៅ​បញ្ច្រាស​ទិសគ្នា។ ខណៈមក​ដ​ល់ចំណុច​​កើតហេតុ​​ខាង​លើ​ម៉ូតូអ៊ែរប្លែត​ជិះលឿន​ពេក​​ជ្រុល​ទៅ​បុក​​ម៉ូតូ​ឃ្លីក​​ចំពីមុខ​​ពេញ​ទំហឹង​​ដែល​​កំពុង​​ស៊ីញ៉ូ​​បត់​ឆ្វេង​ចូល​ខារ៉ាអូខេ​អិុចហ្គោ បណ្តាល​ឲ្យដួល​រងរបួស​ធ្ងន់ទាំងអ​ស់គ្នា ។

ក្រោយ​ពេលកើត​ហេតុជន​រងគ្រោះ​របួសធ្ងន់៣​នាក់ដឹក​យកទៅ​ព្យាបាល​នៅគ្លីនិក​ឯកជន ចំណែកជនរង​គ្រោះជិះម៉ូតូ​អ៊ែរ​ប្លែត​ដឹកយក​ទៅព្យា​បាល​​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត។ ម៉ូតូទាំង​ពីរគ្រឿង​ត្រូវ​សមត្ថ​កិច្ចយក​ទៅ​រក្សាទុក​នៅខណ្ឌ​ពោធិ៍​សែន​ជ័យ ៕