ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេតុង​ទីន​2នាក់​ប្តី-ប្រពន្ធ​ជាប់​ចោទ​បោក​ប្រាក់​20​ម៉ឺន$នៅ​តំបន់​អ្នក​លឿង​ត្រូ​វចាប់​ខ្លួន

11 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ មេតុង​ទីន​​​២នាក់​ប្តី​ប្រពន្ធ​​​ត្រូវ​​​សមត្ថកិច្ច​​ប៉ូលិស​​ចាប់​ខ្លួន​​​ពី​បទ​រំលោ.ភ​​លើ​សេចក្តី​ទុក​ចិត្ត​​​​ព្រោះ​បាន​បោក​​ប្រាស់​​​ប្រជាពល​រដ្ឋ​​​​​ជាង​​១០០​នាក់​​​​​ដែល​ជា​អាជីវ​ករ​លក់ដូរ​​នៅ​ក្នុង​ផ្សារ​​អ្នក​លឿង​​ ខ្លះ​ជា​មន្ត្រី​រាជ​ការ​ស៊ីវិល​ និង​ជា​អ្នក​លក់​​ថ្នាំពេទ្យ​​ ​​មានទឹក​ប្រាក់​​​ជាង​២០០.០០០​ដុល្លារ តាមការ​​អះអាង​ពី​កូន​តុង​ទីន​​ ​។

ខេត្ត​ព្រៃវែង​ ៖ មេតុង​ទីន​​​២នាក់​ប្តី​ប្រពន្ធ​​​ត្រូវ​​​សមត្ថកិច្ច​​ប៉ូលិស​​ចាប់​ខ្លួន​​​ពី​បទ​រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​​​​ព្រោះ​បាន​បោក​​ប្រាស់​​​ប្រជាពល​រដ្ឋ​​​​​ជាង​​១០០​នាក់​​​​​ដែល​ជា​អាជីវ​ករ​លក់ដូរ​​នៅ​ក្នុង​ផ្សារ​​អ្នក​លឿង​​ ខ្លះ​ជា​មន្ត្រី​រាជ​ការ​ស៊ីវិល​ និង​ជា​អ្នក​លក់​​ថ្នាំពេទ្យ​​ ​​មានទឹក​ប្រាក់​​​ជាង​២០០.០០០​ដុល្លារ តាមការ​​អះអាង​ពី​កូន​តុង​ទីន​​ ​។

​លោក​វរសេនីយ៍​​ឯក​សេង សុភក្តិ ស្នងការ​​រង​​ខេត្ត​ព្រៃវែង​​ឱ្យដឹង​ថា ​ការ​ចាប់​ខ្លួន​មេតុង​ទីន​​ទាំង​​​​២​នាក់​ប្តី​​ប្រពន្ធ​​នេះ​គឺ​ធ្វើឡើង​​ទៅ​តាម​ពាក្យ​បណ្តឹង​​​របស់​ប្រជាពលរដ្ឋ​​ដែលចាញ់​បោក​​មេតុង​ទីន​​ និង​អនុវត្ត​​តាម​ដីកា​របស់​លោក​​​​សុខ កល្យាណ​ ប្រធាន​​សាលា​ដំបូង​ខេត្ត​​​​បង្គាប់​ឱ្យ​ចាប់​ខ្លួន​​​ក្នុង​នាម​​ចៅក្រម​​ស៊ើប​សួរ ។ ក្រោយ​ពី​ទទួល​​បាន​ពាក្យ​បណ្តឹង​​​ និង​ដីកា​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​ កម្លាំង​របស់ការិយាល័យ​​កណ្តាល​​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​​នគរ​ខេត្ត​​​​​សហការ​​ជាមួយ​​កម្លាំង​​​របស់ការិយាល័យ​​កណ្តាល​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​នៃស្នង​ការ​​​​ដ្ឋាន​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​​តាម​​ដាន​ និង​ចាប់​បាន​​មុខ​សញ្ញា​ឈ្មោះ​វ៉ែន សុវណ្ណ ​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ​ជា​មន្ត្រី​​យោធា​​​ជា​ប្តី និង​ឈ្មោះ​​ថេង ធាវី ភេទ​ស្រី អាយុ​​៣២​ឆ្នាំ ​​ជា​ប្រពន្ធ ។ ​ជន​ជាប់​ចោទ​​​​ទាំង​​​​​២​នាក់​ប្តី​ប្រពន្ធ​​​នេះ​បាន​ស្នាក់​នៅ​​បណ្តោះ​អាសន្ន​​​​ក្នុង​ភូមិ​​​៣ ​​​ឃុំ​ព្រែក​​​ខ្សាយ«​ខ​»​​ ស្រុក​ពាមរក៍​ តែ​ក្រោយ​​ពេល​ប្រមូល​​កើប​លុយ​​ពីកូន​តុង​ទីន​​បាន​ច្រើន​​ម៉ឺន​​​ដុល្លារ​ហើយ​​​​ទាំង​​២នាក់​នេះ​បាន​រត់​​គេច​ខ្លួន​​ទៅ​នៅ​ឯ​រាជ​ធានី​​ភ្នំពេញ​ ។

​លោក​​វរសេនីយ៍​​ឯក​​​បន្ត​ទៀត​ថា ការ​ចាប់​ខ្លួន​​​​មេតុង​ទីន​ទាំង​​​២​នាក់ប្តី​​ប្រពន្ធ​​​​នេះ​​គឺ​ចោទ​​​ពី​បទ​រំលោភ​​លើ​សេចក្តី​​ទុក​ចិត្ត​​ ព្រោះ​កន្លងមក​​ជន​ទាំង​២​នាក់​នេះ​បានក្លែង​​ធ្វើ​ជា​មេ​​តុង​ទីន​​ មានតុង​ទីន​​លេង​ប្រមូល​​យក​ប្រាក់​ក្នុង​១​​ថ្ងៃៗ​ និង​តុង​ទីន​​​ប្រមូល​​​ប្រាក់​​ប្រចាំ​ខែ ​ហើយ​មេ​ដេញ​​​យក​ខ្លួន​ឯង​​​រហូត​​ពុំ​ដែល​បាន​​លើ​កូន​ម្តង​ណា​ឡើយ​ ។ លោក​​ស្នង​ការ​រង​បញ្ជាក់ថា ​នេះ​​ជា​ការ​​​អះអាង​​របស់​កូន​​តុង​ទីន​​​ដែល​បាន​​ប្តឹង​ ។

ទាំង​​​ប្រជា​ពល​រដ្ឋ​​​ដែល​ជា​​​អាជីវ​ករ​លក់ដូរ​​ខ្នាត​តូច​ ខ្នាត​ធំ អ្នក​លក់​​​ថ្នាំ​ពេទ្យ​ ពិសេស​អ្នក​លក់​គ្រឿង​ទេស​​បន្តិច​បន្តួច​​​ បានសំណូម​ពរ​​​​ឱ្យ​សាលា​ដំបូង​ខេត្ត​​​​ជួយ​រក​យុត្តិធម៌​​​​ឱ្យ​ពួក​គាត់​ផង​ ​ព្រោះ​​អស់​​ដើម​ទុន​​រក​ស៊ី​ហើយ​​ម្នាក់​ៗ​ជំពាក់​​គេ​ទៀត ។ ​ពួក​គាត់​​​សម្តែង​ការ​ហួស​ចិត្ត​​ថា​ មិន​គួរ​ខិត​ខំ​​បេះពី​មាត់​ពង្រាត់​ពីក​​ដើម្បី​សន្សំ​ប្រាក់​​​តាមរយៈ​​ការ​លេង​តុង​​ទីន ​​សោះ​នេះ​​ក៏​ព្រោះ​​តែ​ឃើញ​បាន​​ការ​​​ប្រាក់​​​​ច្រើន​​ ផ្ទុយ​ទៅ​វិញ​​​​ប្រាក់​​ក៏​បង់​​​ថង់​​ក៏​ដាច ៕