ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ម្នាក់​ខឹង​រថយន្ត​កាម​រី​បើក​ពី​ក្រោយ​ស៊ី​ប្លេ​បើក​ម៉ូតូ​អែប​ធាក់​រថយន្ត​

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរស​ចំណាស់​ម្នាក់​បើក​រថយន្ត​កាម​រីគូទ​ប៉ោងបាន​ចោទ​ប្រកាន់​ជន​បរទេស​ម្នាក់​ថា​ បាន​ជិះ​​ម៉ូតូ​អែបហើយ​លើក​ជើង​ធាក់​រថយន្ត​របស់​គាត់ ដោយ​សារ​ជន​បរទេស​នោះ​ខឹង ខណៈគាត់​បើក​រថយន្ត​ពី​ក្រោយ​​ស៊ី​ប្លេ​សុំ​ផ្លូវ​ ។ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាលពី​​វេលា​ម៉ោង​១០ និង​៥៦​នាទី​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា លើ​ដង​ផ្លូវ​ចេញ​ពី​រមណី​យដ្ឋាន​ទឹក​ឈូ ត្រង់​ចំណុច​ផ្លូវ​បំបែក​ ស្ថិត​ក្នុង​ភូមិ​អូ​រ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ជន​បើក​បរ​យាន​យន្ត​ទាំង​ពីរ​គ្រឿង​បាន​មក​ឈប់​នៅ​មុខ​ប៉ុស្តិ៍​​គោល​ដៅ​របស់​នគរ​​​បាល​ចរាចរ​ក្រុង​កំពត ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជួយ​ដោះ​ស្រាយ ។ បុរស​អ្នក​បើក​រថយន្ត​ឈ្មោះ​សេង ឃាង អាយុ​ជាង​៦០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កំពង់​បាយ សង្កាត់​កំពង់​បាយ ​ក្រុង​កំពត បើក​​រថយន្ត​ម៉ាក​កាម​រី​គូទ​បោ៉ង​ ។ ជន​បរទេស​ជិះ​ម៉ូតូ​ម៉ាក​សេ១២៥ ពណ៌​​ខ្មៅ ស៊េរី​២០១០ ​ឈ្មោះ​អេគ្រ្ហីស សាក់ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ជា​ជន​ជាតិ​អាល្លឺ​ម៉ង់ បាន​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​ពុំ​បាន​ធាក់​រថយន្ត​នោះ​ទេ ខ្លួន​គ្រាន់​តែ​លើក​ជើង​ខ្លាច​រថយន្ត​កៀរ​​ម៉ូតូ​ខ្លួន​ ​ឯ​ម្ចាស់​រថយន្ត​​នៅ​តែ​ប្រកាន់​ជន​បរទេស​នោះ​ថា ​ពិត​ជា​បាន​ជិះ​ម៉ូតូ​អែប​រថយន្ត​ខ្លួន​ ហើយ​លើ​ក​ជើង​ធាក់​ជញ្ជាំង​រថយន្ត​ពិត​មែន ដោយ​មាន​ទាំង​ស្នាម​នៅ​ជាប់​ជញ្ជាំង​រថយន្ត​នោះ​ទៀត​ផង​ ។ ដោយ​សារ​ម្ខាង​ប្រកាន់​ ម្ខាង​ប្រកែក​ សមត្ថ​កិច្ច​ចរាចរ​គោល​ដៅ​ក្រុង​ ក៏​​នាំ​​ភាគី​ទាំង​ពីរ​ទៅ​កាន់​អធិការ​ដ្ឋាន​ក្រុង​ ដើម្បី​ដោះ​ស្រាយ​គ្នា​បន្ត​ទៀត ៕