ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អីុស្រាអែល​ម្នាក់​ធ្លាក់​ពី​ជាន់​ទី​5​ក្នុង​ផ្សារ​ទំនើ​បសុរិយាស្លា.ប់​ភ្លាម​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​​ជន​ជាតិ​​​អីុ​​​ស្រា​អែល​​​ម្នាក់​ស្លៀក​​ខោ​ពណ៌​​តេអីុ​​ត្រឹម​ជង្គង់​ ពាក់​អាវ​យឺត​​វៀល​ក្លៀក​​ពណ៌​ក្រហម ​និង​ពាក់​ម៉ាស់​​​ផង​​បាន​ធ្លាក់​ពី​ជាន​់​ទី​៥​ក្នុងផ្សារទំនើប​សុរិយា​ ស្ថិតក្នុងសង្កាត់​ផ្សារថ្មី​ទី​១ ខណ្ឌដូន​ពេញ​ កាលពី​វេលា​ម៉ោង​៦​​និង​៣០​នាទី​ល្ងាច​​​ថ្ងៃទី​២០ វិច្ឆិកា ​​បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​​​​​​និង​បង្ក​ឱ្យ​មាន​​​ការ​​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ហើយ​ត្រូវ​បាន​មហាជន​សន្និដ្ឋាន​

រាជ​ធានីភ្នំពេញ ៖ បុរស​​ជន​ជាតិ​​​អីុ​​​ស្រា​អែល​​​ម្នាក់​ស្លៀក​​ខោ​ពណ៌​​តេអីុ​​ត្រឹម​ជង្គង់​ ពាក់​អាវ​យឺត​​វៀល​ក្លៀក​​ពណ៌​ក្រហម ​និង​ពាក់​ម៉ាស់​​​ផង​​បាន​ធ្លាក់​ពី​ជាន​់​ទី​៥​ក្នុងផ្សារទំនើប​សុរិយា​ ស្ថិតក្នុងសង្កាត់​ផ្សារថ្មី​ទី​១ ខណ្ឌដូន​ពេញ​ កាលពី​វេលា​ម៉ោង​៦​​និង​៣០​នាទី​ល្ងាច​​​ថ្ងៃទី​២០ វិច្ឆិកា ​​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​​​​​​និង​បង្ក​ឱ្យ​មាន​​​ការ​​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ហើយ​ត្រូវ​បាន​មហាជន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ជា​រឿង​ឃាត​កម្ម ​។ មន្ត្រី​នគរបាល​​​ឱ្យ​ដឹងថា ​បុរស​ជន​ជាតិ​អីុស្រា​អែល​​​​ដែល​ជំហាន​​ដំបូង​​សន្និដ្ឋាន​ថា​ធ្លាក់​ពី​ជាន​់​ទី​៥​ក្នុង​ផ្សារ​ទំនើប​សុរិយា​​​មាន​​ឈ្មោះ​TENNE BINJAMIN ​អាយុ​៥៧​ឆ្នាំ ​កាន់​លិខិត​ឆ្លង​ដែន​លេខ​១០៩១៩៣៥៣​ ផុត​កំណត់​នៅ​ថ្ងៃទី​២៨ កក្កដា ​ឆ្នាំ​២០១៧ ។ ​

ស្ត្រី​ម្នាក់​និយាយ​​ដោយ​​សុំ​​មិន​បញ្ចញ​ឈ្មោះ​​​​ថា ​មុនពេល​កើតហេតុ​គាត​់​បាន​ឃើញ​បុរសរូប​នេះ​​​ឡើងតាម​ជណ្តើរ​យន្តអម​ដោយស្រ្តី​ម្នាក់​​ជាជន​ជាតិ​ខ្មែរ​​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​សម្បុរ​សណ្តែក​បាយ​ សក់​ត្រឹម​ស្មា​ស្លៀក​ខោ​ខូវ​ប៊យ​ពណ៌​ខៀវ​​ អាវ​យឺត​ដៃវែង​ពណ៌ខ្មៅ​​​​ទៅ​​ដល់​ជាន់​​ទ​​ី​៥​ ​ហើយ​ពួកគេ​ឈរ​មើល​ក្មេង​ៗ​ជិះស្គី​។ ​បន្តិច​ក្រោយ​មក​ បុរស​​​​រូប​នេះ​​​មក​​ឈរ​ជក់​បារី​ម្នាក់​ឯង​ហើយ​​មិន​ដឹង​​ជា​​យ៉ាង​មេ៉ច​​ស្រាប់​តែ​ឮសំឡេង​ដូច​របស់​អ្វី​មួយ​ធ្លាក់​ចុះ​មក​ជាន់​ក្រោម​។ ភ្លាម​ៗ​នោះ​ គាត់សម្លឹង​មើល​ទើ​ប​ដឹង​ថា​បុរស​ជនជាតិ​បរទេស​ដែល​ឈរ​ជក់​បារី​​នេះ​​បាន​ធ្លាក់​​​ ចំណែក​ស្ត្រី​​ដែលរួម​​ដំណើរ​ក៏​មិន​ដឹង​​​ទៅណា​បាត់​ដែរ​ ។ យុវ​ជន​ម្នាក់​​​អះ​អាងថា ​រូបគេ​បាន​ឃើញ​បុរស​ជន​បរទេស​ខាង​លើ​ឡើង​តាម​​ជណ្តើរ​យន្តជិត​ដល់​ជាន់​ទី​៥​​​​ក៏​​ឈោង​ចាប់​​រូបផ្កាយ​ដែល​តាំង​លម្អ​​ ទើប​បណ្តាល​ឱ្យ​​​រអិល​ជើងធ្លាក់​ចុះ​មក​ជាន់​ក្រោម​ប្រកាច់​ស្លាប់​​តែ​ម្តង ។

មន្ត្រី​សាលាខណ្ឌ​ដូន​ពេញ​មួួយរូប​ដែលចូល​រួម​ពិនិត្យ​សព​បុរសជន​ជាតិ​អីុស្រាអែល​​​នោះ​បាន​លើកឡើងថា ​គាត់សង្កេតឃើញ​​ជា​រៀង​រាល់​ថ្ងៃ​​ចាប់​​ពីព្រឹករហូត​ដល់​ពេល​បិទ​ ផ្សារ​ទំនើប​​សុរិយា​​​តែង​តែ​មាន​សន្តិ​សុខ​ឈរ​យាម​​ប្រចាំ​ការ​តាម​ជណ្តើរ​យន្តជាន់​​នី​មួយ​ៗ​ លុះ​ពេល​​ហេតុ​កើត​មាន​មនុស្ស​​ធ្លាក់​ចុះ​មក​ជាន់​ក្រោម​ស្លាប់​បែរ​ជាពួក​គេថាមិន​ដឹង​ទៅវិញ ​សូម្បី​សួរ​នាំ​រក​កា​មេ​​​រ៉ា​សុវត្ថិ​ភាព​ក៏​ត្រូវ​គេបដិសេធ​​ដែរ​ បញ្ហា​ទាំង​នេះធ្វើ​​ឱ្យ​មហា​ជន​សង្ស័យ​ថា​​​ជា​រឿង​ឃាត​កម្ម​សម្លាប់​មនុស្ស​ដោយ​ប្រើ​វិធី​ច្រាន​ទម្លាក់​ពីជាន់​ទី​៥។ ​ទោះ​ជា​យ៉ាងណា​លោក​សង្ឃឹម​ថានគរ​បាល​​ជំនាញ​នឹ​ងធ្វើ​ការ​​ស្រាវ​ជ្រាវ​រកមូល​ហេតុ​ពិត​ប្រាកដ​​ដែល​បណ្តាល​ឱ្យ​បុរស​នេះ​​ស្លាប់​ នេះបើ​សិនជា​សមត្ថកិច្ច​ចង់រក​មូល​ហេតុ​ជាក់​លាក់​នោះ ។

ប៉ុន្តែ​​យោង​តាម​របាយការណ៍​របស់​សមត្ថ​កិច្ច​មូល​ដ្ឋាន​សហ​ការ​​ជា​មួយ​នគរបាល​ជំនាញ​បាន​ស​ន្និ​ដ្ឋាន​ថា ​បុរស​ជន​​​ជាតិ​​អីុស្រា​អែល​ឈ្មោះ​TENNE BINJAMIN បាន​ធ្វើ​អត្ត​ឃាត​​​​​​ដោយ​លោត​ពីជាន់​ទី​៥​ក្នុង​ផ្សារទំនើប​សុរិយា​​បណ្តាល​ឱ្យ​បាក់​ដើម​ដៃខាង​ស្តាំ​និងបែក​ក្បាល​​​ធ្ងន់​​​ទើប​​​បណ្តាល​ឱ្យ​​​​​ស្លាប់​ភ្លាម​ៗ​នៅ​​​នឹង​​កន្លែង​ ។​ក្រោយ​ពី​នគរបាល​ជំនាញ​ពិនិត្យ​​​យ៉ាង​ប្រញាប់​ប្រញាល់​ខុសពី​ធម្ម​តា​រួច​ សព​​បុរស​​ជន​ជាតិ​អីុ​ស្រាអែល​​រូប​នេះ​​ត្រូវ​បានគេ​ដឹក​តាម​​រថយន្ត​យក​ទៅ​​តម្កល់​​​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ៕