ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​2ក្រុម​ផឹក​ស៊ី​មើល​មុខ​ឌឺ​ដង​មិត្ត​ស្រី​របស់​គេ​ក្លាយ​ជា​ជម្លោះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២ក្រុម​បាន​ឈ្លោះ​ប្រកែក​គ្នា​ បន្ទាប់​ពី​ផឹក​ស៊ី​ក្នុង​ហាង​មួយ​ ដែល​១ក្រុម​ផឹក​ស៊ី​នៅ​ជាន់​ខាង​ក្រោម ឯ១ក្រុម​ទៀត​ទៅ​ចូល​រួម​ខួប​កំណើត​មិត្ត​ភក្តិ​នៅ​ជាន់​ខាង​លើ ។ ខណៈពេល​អង្គុយ​ផឹក​​ស៊ី​នោះ ខាង​អ្នក​ទៅ​ចូល​​រួម​ខួប​កំណើត​មាន​មិត្ត​ស្រី​អង្គុយ​រួម​តុ​ជា​មួយ​ ឯ​យុវ​ជន​១ក្រុម​ទៀតសម្លឹង​មើល​និង​ឌឺ​ដង​ដាក់​ ធ្វើ​ឱ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​មួយ​ប្រាវ ។​ លុះ​ពេល​ត្រឡប់​ទៅ

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​២ក្រុម​បាន​ឈ្លោះ​ប្រកែក​គ្នា​ បន្ទាប់​ពី​ផឹក​ស៊ី​ក្នុង​ហាង​មួយ​ ដែល​១ក្រុម​ផឹក​ស៊ី​នៅ​ជាន់​ខាង​ក្រោម ឯ១ក្រុម​ទៀត​ទៅ​ចូល​រួម​ខួប​កំណើត​មិត្ត​ភក្តិ​នៅ​ជាន់​ខាង​លើ ។ ខណៈពេល​អង្គុយ​ផឹក​​ស៊ី​នោះ ខាង​អ្នក​ទៅ​ចូល​​រួម​ខួប​កំណើត​មាន​មិត្ត​ស្រី​អង្គុយ​រួម​តុ​ជា​មួយ​ ឯ​យុវ​ជន​១ក្រុម​ទៀតសម្លឹង​មើល​និង​ឌឺ​ដង​ដាក់​ ធ្វើ​ឱ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​មួយ​ប្រាវ ។​ លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ស្រាប់​តែ​ក្រុម​យុវ​ជន​ដែល​ឌឺ​ដង​នោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​ម៉ូតូ​ភាគី​ម្ខាង​ទៀត​​ឱ្យ​ដួល​រួច​វាយ​បាក់​ធ្មេញ ពក​ក្បាល បែក​មុខ​បែក​​មាត់ ប៉ុន្តែ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ក្រុម​ជន​បង្ក​បាន​ម្នាក់ ឯម្នាក់​ទៀត​រត់​គេច​ខ្លួនរួច ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​៥ វិច្ឆិកា នៅ​កែង​ផ្លូវ​លេខ​១៨២និងលេខ​​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ។ជន​រង​គ្រោះ​មាន​២នាក់​គឺ​ម្នាក់​ឈ្មោះ​សុខ រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ​ជាង​កាត់​សក់​ ស្នាក់​នៅ​អូរ​បែក​ក្អម របួស​បាក់​ធ្មេញ​២ បែក​មុខ​បែក​​មាត់ និង​ពក​ក្បាល​ ឯ​ម្នាក់​ទៀត​ឈ្មោះ​អេង ប៉េង​បុង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​ ស្នាក់​នៅ​ម្តុំ​ដេអិន រង​របួស​ស្រាល ។ ចំណែក​ខាង​ក្រុម​មួយ​ទៀត ដែល​ជា​អ្នក​បង្ក​ជម្លោះ​ត្រូវឃាត់​ខ្លួន​បាន​ម្នាក់​ឈ្មោះសុខ ដាលីន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ តែ​ឈប់​រៀន​ហើយ ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​៤B សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក និងម្នាក់​ទៀត​គេច​ខ្លួន​មាន​ឈ្មោះ ដេត អាយុ​២៤​ឆ្នាំ ។

តាម​ប្រភព​ព័ត៌​មាន​ពី​ឈ្មោះសុខ ដាលីន​ ​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ពួកគេ​ទាំង​ពីរ​នាក់​ទៅ​ផឹក​ស៊ី​នៅ​ហាង​មួយ​ម្តុំ​សំណង់​១២​ ដោយ​អង្គុយ​ជាន់​ខាង​ក្រោម ចំណែក​ក្រុម​១​ទៀត​នោះ​​ទៅ​ចូល​រួម​ខួប​កំណើត​មិត្ត​ភក្តិ​នៅ​ជាន់​ខាង​លើ​ ហើយ​តុ​នោះ​មាន​មិត្ត​ស្រី​អង្គុយ​រួម​ជា​មួយ​ផង។ ពួក​គេ​​បាន​សម្លឹង​មើល​​ស្រី​ស្អាត​ទាំង​នោះ​ ទើប​ធ្វើ​ឱ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្រុម​នោះ តែ​មិន​បាន​វាយ​តប់​គ្នា​ទេ ។

លុះ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រុម​ខ្លួនជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ តាម​ផ្លូវ​លេខ​១៨២ ពី​កើត​ទៅ​លិច ពេល​ដល់​ផ្លូវ​កែង​បត់​ឆ្វេងក៏​​​ធាក់​ម៉ូតូ​ក្រុម​មាន​មិត្ត​ស្រីម៉ាក​អាយ​ខន ពណ៌​លឿងលាយ​ស អត់​ស្លាក​លេខ បណ្តាល​ឱ្យ​ដួល​រួច​ហើយ​ក៏​​បានលោត​ទៅ​វាយ​ទាត់​ធាក់​អ្នក​អង្គុយ​ខាង​ក្រោយ​ ​។ក្រោយ​ពេលកើត​ហេតុ​ សមត្ថកិច្ច​ឃាត់​ខ្លួន​រូប​គេ​ ឯ​បក្ស​ពួក​ម្នាក់​បាន​រត់​រួច ចំណែក​ក្រុម​មាន​មិត្ត​ស្រី​របួស​២នាក់​​ ក៏​ត្រូវ​ប៉ូលិស​នាំ​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ទឹក​ល្អក់​ទី​២​ផង​ដែរ រួម​ជា​មួយ​ម៉ូតូ​២​គ្រឿង​ផង​ ៕