ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​បត់​ឆ្វេង ​ម៉ូតូ​ចាប់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​បុក​​កង់​ក្រោយ ​ម៉ូតូ​ខ្ទេច​កង់​មុខ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្តម៉ាកដេវ៉ូ​ ពណ៌​ឈាម​ជ្រូក​ ខណៈ​បត់​ឆ្វេង​ក៏​ត្រូវម៉ូតូសេ១២៥​ ជិះ​គ្នា​២នាក់​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​​ជ្រុល​ទៅ​បុក​កង់​ក្រោយ​រថយន្ត​ បណ្តាល​ឱ្យ​ដួល​ហើយ​អ្នក​បើក​ម៉ូតូ​​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ ​បែក​កញ្ចក់​ខ្ទេច​របួស​ក្បាល​តិច​តួច​ ឯ​អ្នក​ជិះ​ពី​ក្រោយ​បោកនឹង​ក្បាល​អ្នក​ឌុប​បាក់ធ្មេញ​​ហូរ​ឈាម​កក្លាក់ កាល​ពីវេលា​ម៉ោង១១ព្រឹក​​ថ្ងៃទី​៣០​ តុលា​ ​នៅ​ចំណុច

រាជ​ធានីភ្នំពេញ ៖ រថយន្តម៉ាកដេវ៉ូ​ ពណ៌​ឈាម​ជ្រូក​ ខណៈ​បត់​ឆ្វេង​ក៏​ត្រូវម៉ូតូសេ១២៥​ ជិះ​គ្នា​២នាក់​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​​ជ្រុល​ទៅ​បុក​កង់​ក្រោយ​រថយន្ត​ បណ្តាល​ឱ្យ​ដួល​ហើយ​អ្នក​បើក​ម៉ូតូ​​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ ​បែក​កញ្ចក់​ខ្ទេច​របួស​ក្បាល​តិច​តួច​ ឯ​អ្នក​ជិះ​ពី​ក្រោយ​បោកនឹង​ក្បាល​អ្នក​ឌុប​បាក់ធ្មេញ​​ហូរ​ឈាម​កក្លាក់ កាល​ពីវេលា​ម៉ោង១១ព្រឹក​​ថ្ងៃទី​៣០​ តុលា​ ​នៅ​ចំណុច​​មហាវិថីព្រះ​នរោត្តម​កែង​ផ្លូវ​​លេខ​៣០៦​ ​ក្នុង​​សង្កាត់​​បឹងកេងកងទី១​ ខណ្ឌ​ចំការមន​ ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ រថយន្តដេវ៉ូ​ ​​ពណ៌​ឈាម​ជ្រូក​​ជិះគ្នា២​នាក់​ ជា​ជាង​ជួសជុលម៉ាស៊ីនត្រជាក់​ ក្នុង​គោល​បំណង​ទៅ​​លាង​ម៉ាស៊ីន​ត្រជាក់​ឲ្យ​គេនៅ​ជិត​កន្លែង​កើត​ហេតុ​​ បើក​តាម​មហាវិថី​ព្រះ​នរោត្តម​ ពីជើង​ទៅ​ត្បូង​ ចំណែក​ម៉ូតូសេ១២៥​ ​ស៊េរី២០១០​ ពណ៌​ខ្មៅ​ ជិះគ្នា២នាក់​ដែរ​ក្នុង​ទិស​ដៅ​​បញ្រ្ចាសគ្នា ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​រថយន្ត​បត់​ឆ្វេង​ធ្វើ​ឱ្យអ្នក​បើក​ម៉ូតូ​ចាប់​ហ្រ្វាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​កង់​ក្រោយ​រថយន្ត​បណ្តាល​ឲ្យ​កង់​មុខ​ម៉ូតូ​ធ្លាយ​ពោះ​វៀន​ចេញ​ក្រៅ​​ ឯ​អ្នក​បើក​ម៉ូតូ​ពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​បែក​ខ្ទេច​​ជ្រុល​ក្បាល​ចូល​ក្នុង​រថយន្ត​បែក​ក្បាល​បន្តិច ​ចំណែក​អ្នក​ជិះពី​ក្រោយ​បោក​ក្បាល​ជា​មួយ​នឹង​អ្នក​បើក​ម៉ូតូ​ធ្វើឲ្យ​បាក់​ធ្មេញមុខអស់មួយ ។

ក្រោយ​ពេល​កើត​ហេតុ​ប៉ូលិស​ចរាចរ​បាន​វាស់​វែង​​តែ​ភាគី​ទាំង​ពីរ​បានចរចា​គ្នា​នៅ​កន្លែង​កើតហេតុ​ ។​ ឆ្លងកាត់ការចរចាគ្នា​​ម្ចាស់​រថយន្ត​បាន​​សង​សំណង​ទៅ​ម្ចាស់​ម៉ូតូ​ចំនួន​៩០​ដុល្លារ ៕