ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​​ជនជាតិ​​បារាំង​​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​​ចែក​ចាយ​​រូប​ភាពអាស​អាភាស និង​គំរាម​កំហែង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សមត្ថ​កិច្ច​​នគរបាល​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​​រាជ​ធានីភ្នំពេញ បាន​​ចាប់​ឃាត់​ខ្លួន​គ្រូ​បង្រៀន​​ភាសា​អង់​គ្លេស​​ម្នាក់​​​ពាក់​ព័ន្ធ​​ថា ​បាន​ចែក​ចាយ​រូប​ភាពអាស​អាភាស​ និង​គំរាម​​កំហែង ។ គ្រូ​បង្រៀន​​ដែល​សមត្ថ​កិច្ច​​​ចាប់​ឃាត់​ខ្លួន​ឈ្មោះ GONZALES FRED ERIC ភេទ​​ប្រុស អាយុ​​៣៣​ឆ្នាំ ​ជាជនជាតិ​បារាំង ​ស្នាក់​នៅ​ផ្ទះជួល​លេខ​៤០E1 ផ្លូវ​លេខ​៤២៦ សង្កាត់​​ទួល​ទំពូង ខណ្ឌ​ចំការ​មន ។​

អង្គ​ហេតុ​នៃ​ការ​ឃាត់​ខ្លួន​​គ្រូ​បង្រៀន​​ជនជាតិ​បារាំង​​ខាងលើ​នេះ ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​​ឱ្យ​ដឹងថា នៅថ្ងៃ​ទី​​២៣ តុលា ២០១២ ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការពារ​អនីតិ​ជន​រាជ​ធានីភ្នំពេញ ​បាន​ឃាត់​ខ្លួន​ជន​​ជាតិ​បារាំង​ម្នាក់​​ពី​បទ​ចែក​ចាយ​​រូប​ភាពអាស​អាភាស​​ និង​គំរាម​​កំហែង​​តាម​ពាក្យ​បណ្តឹង​របស់​​ជនរងគ្រោះ​ជាជនជាតិ​​វៀតណាម អាយុ​​២០​​ឆ្នាំ ​​​ជា​ស្រី​រកស៊ី​ផ្លូវភេទ​​ ស្នាក់​​នៅ​ផ្ទះ​ជួល​សង្កាត់​​​ច្បារ​​អំពៅ​១ ​ខណ្ឌ​មាន​ជ័យ ។ ​ពាក្យ​បណ្តឹង​​របស់​ជន​រងគ្រោះ​មាន​បញ្ជាក់​ថា ថ្ងៃ​មួយ​ជន​ជាតិ​បារាំង​​រូប​នេះ​បាន​នាំ​នាង​ទៅ​បម្រើ​​កាម​តណ្ហា​ដោយរូប​គេ​​បង្ខំ​ថត​រូប​នាង​អាក្រាត​​តាម​ទូរស័ព្ទ​ ។ បន្ទាប់​ពី​មាន​រូប​ថត​នោះ​ហើយ​ជនជាតិ​បារាំង​​ជា​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​​តែង​​តែ​ទូរស័ព្ទ​ទាក់​ទង​នាង​ទៅ​ដេក​ទៀត​ តែ​ជន​រងគ្រោះ​មិន​ព្រម​ទៅ​ទើប​គេ​គំរាម​ថា បើ​មិន​ទៅដេក​ជា​មួយ​គេ​ទេ គេ​នឹង​យក​រូប​អាក្រាត​របស់​នាង​ទៅ​បង្ហាញ​​ជា​សាធារណៈ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕