ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វក់​ផឹក​ស៊ី​ប្រពន្ធ​ហៅ​ទៅ​ផ្ទះ​ខឹង​ដេញ​កា.ប់​ស្លា.ប់​​ខ្លួន​ឯង

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ បុរស​ម្នាក់​ត្រូវ​បង​ប្រុស​​បង្កើត​យក​កាំ​បិត​​ត្រួស​ព្រៃ(កាំ​បិត​ផ្គាក់)​កា.ប់ចំ​ថ្គាម​ស្តាំ​ក្រោម​គុម្ព​ត្រចៀក​ដេក​ដួល​ស្លា.ប់​នៅ​នឹង​កន្លែង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ តុលា ២០១២ ​នៅ​ភូមិ​សេ​សាន ឃុំ​កំ​ភុន ស្រុក​សេ​សាន បន្ទាប់​ពី​ប្រ​វាយ​ប្រតប់​គ្នាដោយ​សារ​តែ​ខឹង​ប្រពន្ធ​រអ៊ូ​រទាំ និង​ហៅ​ឱ្យ​ទៅ​ផ្ទះ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​មក​ផឹក​ស៊ី​នៅ​ផ្ទះ​បង​ប្រុស​របស់​ខ្លួន​តាំង​ពី​វេលាម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​៦ល្ងាច

ខេត្ត​ស្ទឹង​ត្រែង ៖ បុរស​ម្នាក់​ត្រូវ​បង​ប្រុស​​បង្កើត​យក​កាំ​បិត​​ត្រួស​ព្រៃ(កាំ​បិត​ផ្គាក់)​កាប់ចំ​ថ្គាម​ស្តាំ​ក្រោម​គុម្ព​ត្រចៀក​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ តុលា ២០១២ ​នៅ​ភូមិ​សេ​សាន ឃុំ​កំ​ភុន ស្រុក​សេ​សាន បន្ទាប់​ពី​ប្រ​វាយ​ប្រតប់​គ្នាដោយ​សារ​តែ​ខឹង​ប្រពន្ធ​រអ៊ូ​រទាំ និង​ហៅ​ឱ្យ​ទៅ​ផ្ទះ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​មក​ផឹក​ស៊ី​នៅ​ផ្ទះ​បង​ប្រុស​របស់​ខ្លួន​តាំង​ពី​វេលាម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​៦ល្ងាច ហើយ​គេ​ឮ​សូរ​សំឡេង​ប្រកែក​គ្នា​ និង​មាន​ការ​​ប្រតាយ​ប្រតប់​គ្នា​នៅ​លើ​ផ្ទះ​ មួយ​សន្ទុះ​ក្រោយ​មក​គេ​ឃើញ​បង​ប្រុស​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​រត់​​ឡើងទៅ​លើ​ផ្ទះ​កើត​ហេតុ ខណៈ​កំពុង​តែ​ប្រ​តាយ​ប្រតប់​ ស្រាប់​តែ​បាត់​សំឡេង​រៀង​ៗ​ខ្លួន ដែល​អ្នកជិត​ខាង​​និយាយ​ថា ​មិន​បាន​ចាប់​អារម្មណ៍​រឿង​ហេតុ​នោះ​ឡើយ ព្រោះ​វា​ជា​ទម្លាប់​របស់​អ្នក​ផឹក​ស៊ី​​ទៅ​ហើយ ។

​ស្ត្រី​​ឈ្មោះ នួន អាយុ​២៨​ឆ្នាំ ជា​ភរិយា​របស់​ជន​រ​ងគ្រោះ​បាន​និយាយ​ថា ​មុន​កើត​ហេតុ​គាត់​បាន​ទៅ​ប្រាប់​ប្តី​របស់​ខ្លួន​នៅ​ផ្ទះ​​បង​ថ្លៃ(​ផ្ទះ​កើត​ហេតុ)​ថា ឱ្យ​ឈប់​ផឹកស៊ី​ទៅ ព្រោះ​ផឹក​រាល់​ថ្ងៃ​ហើយ​ រហូត​ដល់​វេលាម៉ោង​៦​ល្ងាច​គាត់​(ប្រពន្ធ)​បាន​ទៅ​​ស្តី​បន្ទោស​ឱ្យ​ប្តី​ជា​ថ្មី​ម្តង​ទៀត​ ដោយ​និយាយ​ថា«មួយ​ថ្ងៃៗ​គិត​តែ​​ផឹក មិន​ខ្វាយ​ខ្វល់​ពី​ប្រពន្ធ​កូន មិន​គិត​រក​ស៊ី​អី​ទេ ។ ខណៈ​នោះ​ជន​រ​ងគ្រោះ​ក៏​ខឹង​ ហើយ​ទាញ​កាំ​បិត​នៅ​ក្បែរ​ដៃ​បម្រុង​​កាប់​ប្រពន្ធ​របស់​ខ្លួន តែ​បាន​បង​ប្រុស​ដែល​ផឹក​ស៊ី​​ជា​មួយ​ឃាត់ រូប​គេ​ជា​ប្រពន្ធ​ក៏​រត់​​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ប្រហែល​១៥​នាទី​សាច់​ញាតិ​មក​ប្រាប់​ថា ប្តី​ឯង​ស្លាប់​ហើយ ។

​លោក​ ដួង ​ស៊ី​វត្ថា នាយការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​មាន​គ្នា​២​នាក់ ១-​ឈ្មោះ ​ឡុប ចាន់​សាបុត្រ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កសិករ (ម្ចាស់​ផ្ទះ​កើត​ហេតុ) ជា​អ្នក​ប្រតាយ​ប្រតប់ ២-​ឈ្មោះ ​ឡុប ចាន់​សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​ជា​កសិករ​ (អ្នក​កាប់) ខណៈ​ពេល​មក​ជួយ​​ និង​ជន​រង​គ្រោះ​ឈ្មោះ ឡុប ស៊ី​ប៊ុន​ណា អាយុ​៣៨​ឆ្នាំ ជា​កសិករ ទាំង​៣​នាក់​ជា​បង​ប្អូន​បង្កើត​​ រស់​នៅ​ភូមិ​សេ​សាន ឃុំ​កំភុន ស្រុក​សេ​សាន ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕