ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស RX300 បុក​​រថយន្ត​​នាយ​ប៉ុស្តិ៍​​ទួល​ទំពូង​ទី​២ បើករត់​ជិត​​ដល់​ផ្ទះ​ទើប​ឃាត់​បាន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្តឡិច​ស៊ីស​ RX300 ពណ៌ស្ករ ​បើក​បុក​បាឡែន ​ពណ៌ស្ករ ​ដែល​គេ​ស្គាល់ថា ​ជា​រថយន្ត​​របស់​លោក​នាយ​ប៉ុស្តិ៍​​ទួល​ទំពូង​ទី ២ ​បណ្តាល​ឱ្យ​​រយះ​កាង​ខាង​មុខ រួច​រថយន្តឡិចស៊ីស​​ព្យាយាម​​បើក​​រត់​គេច​ចុះ​គេច​ឡើង​រហូត​ជិត​​ដល់​ផ្ទះ​​ត្រូវ​រថយន្ត​បាឡែន​​បើក​កាក់ពី​មុខ​ជាប់ កាលពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​​យប់​ថ្ងៃទី​​១ តុលា ២០១២ ​នៅ​​មុខភោជនីយដ្ឋាន​​អត់​បញ្ហា​ តាមផ្លូវ​លេខ​១៦៣​កែង​៣៦០ ក្នុង​សង្កាត់​​ទួលស្វាយ​ព្រៃ​ទី​១ ​

រាជធានីភ្នំពេញ ៖ ​រថយន្តឡិច​ស៊ីស​ RX300 ពណ៌ស្ករ ​បើក​បុក​បាឡែន ​ពណ៌ស្ករ ​ដែល​គេ​ស្គាល់ថា ​ជា​រថយន្ត​​របស់​លោក​នាយ​ប៉ុស្តិ៍​​ទួល​ទំពូង​ទី ២ ​បណ្តាល​ឱ្យ​​រយះ​កាង​ខាង​មុខ រួច​រថយន្តឡិចស៊ីស​​ព្យាយាម​​បើក​​រត់​គេច​ចុះ​គេច​ឡើង​រហូត​ជិត​​ដល់​ផ្ទះ​​ត្រូវ​រថយន្ត​បាឡែន​​បើក​កាក់ពី​មុខ​ជាប់ កាលពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​​យប់​ថ្ងៃទី​​១ តុលា ២០១២ ​នៅ​​មុខភោជនីយដ្ឋាន​​អត់​បញ្ហា​ តាមផ្លូវ​លេខ​១៦៣​កែង​៣៦០ ក្នុង​សង្កាត់​​ទួលស្វាយ​ព្រៃ​ទី​១ ​ខណ្ឌ​​ចំការមន ។

​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹងថា រថយន្តឡិចស៊ីស​ RX300 ពណ៌ស្ករ ​បើក​តាម​ផ្លូវ​លេខ​​៣៦០ ក្នុង​ទិស​ដៅ​​ពីកើត​ទៅ​លិច ចំណែក​​រថយន្ត​បាឡែន​​ ពណ៌ស្ករ ​ដែល​គេស្គាល់ថា ​ជា​រថយន្ត​របស់​​លោក​នាយ​ប៉ុស្តិ៍​​ទួល​ទំពូង​ទី​២ បើក​​តាម​ផ្លូវ​លេខ​១៦៣ ​ពី​ជើង​ទៅត្បូង ខណៈ​មក​​ដល់​ចំណុច​​ផ្លូវកែង​រថយន្តឡិចស៊ីស​ បើក​បរ​ទាំង​​​ស្រវឹង​​ជោក​បោះ​ពួយ​លឿន​ស្លេវ​​ទៅ​បុក​​រយះ​​កាង​មុខ​របស់​បាឡែន​ ហើយបាន​​បើក​រត់​គេច​ចុះ​គេច​ឡើង​ធ្វើ​ឱ្យ​រថយន្ត​​បាឡែន​បើក​​ដេញ​តាម​ទាំង​រថយន្ត​អត់​មាន​ភ្លើង​បំភ្លឺ​​ផ្លូវ ​រហូត​ដល់​ក្រោយ​​ស្ថានទូត​​ចិន​​ក្នុង​សង្កាត់​​ទួល​ទំពូង​​ទី​២ ខណ្ឌ​ចំការមន ​ទើប​ឃាត់​រថយន្ត​នោះ​បាន។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕