ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះកាយច័ន្ទ​​​សុខ​ចិត្តជិះ​​ម៉ូតូ​​ជាមួយ​ឪពុក ​ទៅ​ធ្វើការ​​​មិន​ទទួល​​អំណោយវីឡា-ឡាន​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ​កញ្ញាតារារ៉ាយ​ ព្រះកាយ​ច័ន្ទ​ ​គឺ​ជា​តារាសម្ដែង​​​វ័យ​ក្មេង​​មួយ​រូប​​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​​បុរស​ជាច្រើន​​​ហើយ​មានអ្នក​​ខ្លះស្ម័គ្រ​​ចិត្ត​​ទិញ​រថយន្ត​​ស៊េរី​ទំនើប​​​​ និងវីឡា​ដ៏ប្រណីត​​ជូន​នាង​​ និង​​ថែម​ទាំង​​សន្យា​​ឱ្យ​នាង​​រស់​នៅ​សុខស្រួល​​មួយ​​ជីវិត​​ទៀត​ផង​ឱ្យ​តែ​នាង​យល់ព្រម​ស្រ​ឡា​ញ់​​រូបគេ​ ។

រាជធានីភ្នំពេញ​៖ ​កញ្ញាតារារ៉ាយ​ ព្រះកាយ​ច័ន្ទ​ ​គឺ​ជា​តារាសម្ដែង​​​វ័យ​ក្មេង​​មួយ​រូប​​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​​បុរស​ជាច្រើន​​​ហើយ​មានអ្នក​​ខ្លះស្ម័គ្រ​​ចិត្ត​​ទិញ​រថយន្ត​​ស៊េរី​ទំនើប​​​​ និងវីឡា​ដ៏ប្រណីត​​ជូន​នាង​​ និង​​ថែម​ទាំង​​សន្យា​​ឱ្យ​នាង​​រស់​នៅ​សុខស្រួល​​មួយ​​ជីវិត​​ទៀត​ផង​ឱ្យ​តែ​នាង​យល់ព្រម​ស្រ​ឡា​ញ់​​រូបគេ​ ។​

ឪពុក​របស់​កញ្ញា​​​តារារ៉ាយ​ ព្រះកាយ​ច័ន្ទ​​ ​ប្រាប់​កោះ​សន្ដិ​ភាព​​នាពេលថ្មីៗនេះ​ថា ​ពិត​ជា​មានគេ​ចង់​ទិញ​វីឡា​ និង​​រថយន្តស៊េរី​​ទំនើប​ឱ្យ​កូន​ស្រី​របស់​លោក​​មែន ​​តែ​លោក​ និង​កូន​ស្រី​បាន​បដិ​សេធ​​ព្រោះតែរូប​លោក​យល់​ថា​​របស់​ដែល​​បាន​មក​ដោយ​ស្រួល​​បែប​នេះ​វា​ក៏​នាំ​ឱ្យ​បាត់​បង់​​​ទៅវិញ​ដោយ​ងាយ​​ដែរ ។ ​ជួន​កាល​​​របស់​ទាំង​នោះ​វា​ក៏អាច​នាំទុក្ខ​ដល់​ក្រុម​គ្រួសារ​​របស់​លោក​​ និងកូនស្រី​​តែមួយ​​របស់​លោក​​ដែរ​ ។ ដូច្នេះហើយ​​​លោក​បាន​បដិ​សេធ​​​​ចំពោះ​​អំណោយ​​ទាំង​​នោះ​ព្រោះ តែមិន​ចង់​​​​ឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​​​ សុខចិត្ត​​លំ​បាក​​ជិះ​ម៉ូតូ​ឌុប​កូន​​​ទៅ​ធ្វើ​ការ​​ ហាល​ថ្ងៃ ​​ហាល​​ភ្លៀង​ សំខាន់​ឱ្យ​តែ​​កូន​មានសេចក្ដីសុខ​ លោ​ក​​ពេញ​ចិត្ត​ហើយ​​ មិន​ចង់​ឱ្យ​​អ្នក​ណាមក​ធ្វើ​ជាម្ចាស់​​ ឬគ្រប់គ្រង់​​លើ​ជីវិត​កូន​ស្រី​របស់​លោក​​ទេ ។

ចំណែក​កញ្ញា​តារារ៉ាយ​ ព្រះកាយ​ច័ន្ទ​​វិញ​​ឱ្យ​ដឹង​ថា រាល់ថ្ងៃ​នេះឪពុក​របស់​​នាងមិន​ឱ្យ​នាង​​កាន់ទូរស័ព្ទ​​ព្រោះតែ​មានគេ​តាម​រំខាន​ច្រើន​ពេក ។​​ ចំពោះ​រឿង​​មានគេ​ចង់​ទិញ​រថយន្ត​​ស៊េរី​ទំនើប​​ និងវីឡា​ឱ្យរូបនាង​នោះ ​គឺ​​រូប​​​​នាង​ និងឪពុក​​បាន​បដិសេធ​​ពិត​មែន​ព្រោះ​​​​​ខ្លាច​របស់​ប្រណីតទាំងនោះ​នាំមក​នូវ​សេច​ក្ដី​ទុក្ខ​ដល់​រូប​នាង​ និងក្រុមគ្រួសារ​​នាង​ ។​​ នាង​សុខ​ចិត្ត​​​ជិះម៉ូតូ​​ជាមួយ​ឪពុក​​របស់​នាង​វិញ​ ទើប​​មានសុវត្ថិភាព​ជាងជិះ​រថយន្ត​​របស់​គេ​ ។ នាង​បញ្ជាក់ថា​ ពេលនេះ​នាង​មិន​ខ្វល់​​​អំពី​រឿង​ស្នេហាទេ ។

​កញ្ញា​តារារ៉ាយ ព្រះកាយ​ច័ន្ទ​​​ មិន​ថា​តែ​ទៅ​​សម្ដែង​​​ ឬក៏​​ទៅណា​មកណា​​ទេ​តែង​តែមាន​ឪពុក​​​របស់​នា​ង​តាមការពារ​​ និងមើលថែ​​រូប​នាង​​ជំនួស​ម្ដាយ​របស់នាង​រហូត​​ ។ ​សូម្បី​តែ​សម្លៀក​បំពាក់​​ក៏ឪពុក​របស់នាងជាអ្នក​រៀបចំ​​ឱ្យ​​ដែរ​ ​។ ចំណុច​​​នេះ​ហើយ​​ទើប​ធ្វើឱ្យ​​​បុរសមួយ​ចំនួន​​​ដែល​មាន​ប​ំណង​​មិន​ល្អ​​ចំពោះ​រូប​នាង​​ខ្លាច​ញញើត​​​មិន​​ហ៊ាន​​ទៅក្បែ​រនាង​ទេ​​​ សូម្បី​តែ​ទូរស័ព្ទ​ចង់​ទាក់​ទង​ជាមួយ​នាង​ក៏​ត្រូវ​ឆ្លងកាត់​​ឪពុក​របស់​នាង​ដែរ​ ។​

កញ្ញាតារារ៉ាយ​ ព្រះកាយ​ច័ន្ទ​​កើ​តនៅ​​ថ្ងៃទី​១ សី​ហា ​១៩៩៤​ ​​ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​​ ។​ នាង​ជា​កូនទីពីរ ​​បន្ទាប់​​ពីបង​ប្រុស​​របស់​​​​នាង​​ម្នាក់ទៀត​​​ឈ្មោះ​រ៉ា ​រិទ្ធីសែន ​ជាគ្រូ​​បង្ហាត់​​​របាំ​នៅ​សាកល​វិទ្យាល័យ​​ភូមិន្ទ​​​ វិចិត្រ​សិល្បៈ​​​ ។ ឪពុក​របស់​តារា​វ័យ​ក្មេង​នេះ​ឈ្មោះ​​ពៅ ​ចាន់តារា ជាគ្រូ​​បង្ហាត់​របាំ​នៅសាលា​វិចិត្រ​​សិល្បៈ​​​​ និងកាលពីមុន​​​ជា​អ្នក​សម្ដែង​ល្ខោន​បាសាក់​​​និង​ម្ដាយ​របស់​នាង​​​ឈ្មោះ​មុំ សុខ​ខេត​ ​ជាមេផ្ទះ ​។​ ចំពោះ​​ជីដូន​​របស់​នាង​​ក៏​ជា​អ្នក​​សិល្បៈ​​ដែរ​ ។

​កញ្ញា​តារា​រ៉ាយ​ ព្រះកាយច័ន្ទ​ ​បាន​ចាប់អាជីព​សិល្បៈ​ តាំងពី​ឆ្នាំ​​២០០៧​មក​ម្ល៉េះ​​ ។ ការ​ប្រឡូក​ក្នុង​​​​ពិភព​សិល្បៈ​លើក​ដំបូង​ ​នាង​ធ្វើ​ជាតារា​បង្ហាញ​​ម៉ូដ​​ ។​ ​នៅ​ឆ្នាំ​២០០៨​ ​ព្រះកាយ​ច័ន្ទ​​​បា​ន​ដាក់​​​ពាក្យ​​ប្រឡង​​ក្នុង​កម្ម​វិធី​បវរកញ្ញា​ឯក​ ដែល​រៀប​​​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​​​​Bridgestone ​តែបាន​ជាប់​​ត្រឹម​តែ​ជា​តារា​កិត្តិ​យស​​ប្រចាំ​ក្រុម​ហ៊ុន​​​ប៉ុណ្ណោះ​​ ។ ​ក្នុង​ឆ្នាំ​២០០៩​ ​នាង​ត្រូវបាន​គេ​អញ្ជើញ​​​ទៅ​​សម្ដែង​​នៅ​ប្រទេស​ចិន​​ក្នុងកម្មវិធី​​ អាស៊ាន​ ​សម្រាប់​​​ឱ្យ​គណៈប្រតិភូទស្សនា​ ។​​ នៅ​ក្នុង​ឆ្នាំ​២០១០​​នាង​បាន​​ទៅ​ស​ម្ដែ​ង​​នៅ​ប្រទេស​ជប៉ុន​​ ក្នុង​កម្មវិធី​រាំ​របាំ​​​តំណាង​​​ឱ្យ​ប្រទេស​​កម្ពុជា​ ។​

​ចាប់​តាំង​ពីពេលនោះ​មក​​ព្រះកាយ​ច័ន្ទ​​ត្រូវ​បាន​​គេ​ទាក់ទង​​ឱ្យ​ទៅ​ធ្វើ​​ជាពិធី​ការិនី​​ស្ថានី​យ​ទូរ​ទស្សន៍​​ខ្មែ​រប៉ុស្ដិ៍លេខ​៩​ ។ ​ក្រៅពី​​នេះ​នាង​បាន​ចូល​​រួម​​​​សម្ដែង​កាយ​វិការ​​ខារ៉ាអូខេ​ ​និង​ថត​​​​វីដេ​អូ​​ជាច្រើន​​រឿងដូចជារឿង​​«ល្មម​ហើយ​លោក​ប្ដី​ » ​​​«ផ្ការីក​ក្នុងចិត្ត​​» «គូព្រេង​ចម្លែក​​» ​​ និង​រឿង​​«ស្នេហ៍​ដំបូង​​» ​ជា​ដើម​ ។ ​ថ្មី​ៗនេះ​ព្រះកាយច័ន្ទ​​ត្រូវ​ផលិតកម្ម​ខេមរា​​ ទាក់​ទង​ឱ្យសម្ដែង​ក្នុង​រឿង​​ «​ស្រមោល​​» ជាតួ​ឯក​​ និង​ចាប់​​ដៃគូ​​​​​ជាមួយ​លោក​​​អុន​ សុធា​ ។ក្រៅពី​ធ្វើ​ជាពិធីការិនី​​ តារា​សម្ដែង ​បង្ហាញ​ម៉ូដ​​ ព្រះកាយ​ច័ន្ទ​​​ក៏​ចង់ក្លាយ​ជា​តារាចម្រៀង​​ដ៏ល្បី​មួយ​រូប​ផង​ដែរ​ ៕