ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុះ ម៉ាច ​អំពាវនាវ​ឱ្យ​សិល្ប​ករ​ខ្មែរ​​ទាំងអស់​​រួប​រួម​គ្នា​តែ​មួយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងនាមជា​ប្រធាន​សិល្ប​ករ​ខ្មែរ លោក​សុះ ម៉ាច បានធ្វើការអំពាវ​នាវ​ជា​ថ្មី​ម្តងទៀតទៅកាន់សិល្ប​ករខ្មែរ​ទាំង​ចាស់ទាំង​ថ្មី​ឲ្យមានការរួបរួមគ្នាតែមួយនៅក្នុងសមាគម​ដើម្បី​ជាប្រយោជន៍ក្នុងការទ្រទ្រង់វិស័យ​សិល្បៈ​ឲ្យ​កាន់តែមានការរីកចំរើន និង​ចូល​រួម​ជា​

រាជធានីភ្នំពេញ ៖ ក្នុងនាមជា​ប្រធាន​សិល្ប​ករ​ខ្មែរ លោក​សុះ ម៉ាច បានធ្វើការអំពាវ​នាវ​ជា​ថ្មី​ម្តងទៀតទៅកាន់សិល្ប​ករខ្មែរ​ទាំង​ចាស់ទាំង​ថ្មី​ឲ្យមានការរួបរួមគ្នាតែមួយនៅក្នុងសមាគម​ដើម្បី​ជាប្រយោជន៍ក្នុងការទ្រទ្រង់វិស័យ​សិល្បៈ​ឲ្យ​កាន់តែមានការរីកចំរើន និង​ចូល​រួម​ជា​សមា​​គម​តែមួយក្នុងការជួយ​ដល់សិល្ប​ករដែល​ចាស់​ជរា មានជំងឺ និងបាត់បង់សមត្ថភាព។

ថ្លែងប្រាប់កោះសន្តិភាពនៅថ្ងៃទី១៥ សីហា ឆ្នាំ២០១២នេះ លោក​សុះ ម៉ាច បានក្រើនរំលឹក​ជា​ថ្មីដល់អ្នកសិល្បៈ​ទាំងអស់មេត្តាធ្វើការ​រួប​រួម​គ្នា ដើម្បីជួយទ្រទ្រង់ដល់វិស័យសិល្បៈ​ខ្មែរ ហើយ​បានអំពាវនាវដល់សិល្ប​ករទាំង​ចាស់ទាំង​ថ្មី​ទាំងអស់ដែលមិនទាន់មកចូល​រួមនៅ​ក្នុង​សមា​គមសិល្ប​ករខ្មែរឲ្យរួសរាន់ចូលរួមក្នុង​សមា​គម​តែមួយ ដើម្បីជាប្រយោជន៍លើកស្ទួយ​សិល្បៈ​ផង និងបានដើរតួជាសប្បុរស​ធម៌ផង​ក្នុងការ​ជួយ​ឧបត្ថម្ភដល់សិល្បករចាស់ៗដែលគាត់​បាត់​បង់​សមត្ថភាពក្នុងការសម្តែង។

លោក​បញ្ជាក់ថា កន្លងមកសមាគម​សិល្ប​ករ​ខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យសិល្បៈ ជាពិសេស​នោះ​សមា​គម​​ក៏មានតួនាទីក្នុងការជួយរកថវិកាពីសប្បុរសជន​គ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់សិល្បករចាស់ៗដែល​គាត់មានជំងឺ។ លោក​បន្តថា ជាក់ស្តែង​កាល​ពីពេលថ្មីៗនេះលោក​បាននាំ​យក​ថវិកា​របស់​សប្បុរសជន​ទៅ​ប្រគល់​ជូនលោក​តាប្រាជ្ញ ឈួន ដែល​ជា​អ្នកដេញចាប៉ី ជើង​ចាស់ដែល​កំពុង​សម្រាក​​ព្យា​បាលជំងឺនៅឯ​ស្រុកកំណើតនៅ​ក្នុង​ស្រុក​​ទ្រាំង ខេត្តតាកែវ។ ថវិកា​ដែល​នាំ​យក​ទៅ​ប្រគល់​ជូន​នោះ​មាន​ចំនួន១លាន​រៀល​ដែល​បាន​មក​ពី​លោក​តាន់ បញ្ញាវុធ នាយ​រងខុទ្ទកាល័យ​កង​អង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន និង​ថវិកាមួយ​ចំនួនទៀត​ពីខាង​សមា​គម​សិល្ប​ករ​ខ្មែរ​ជូនដល់លោក​ជីវ៉ាន់ ស៊ុយ ដែល​កំពុង​តែ​មានជំងឺផងដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕