យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកូរ៉េ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា តារាម៉ូដែលសិចស៊ី ហុងកុង Jeana Ho Pui Yu បានបង្ហាញឈុតក្តៅសាច់ក្នុងការថតខ្សែភាពយន្តថ្មី ដែលមានចំណងជើងថា “Due West Our Sex Journey” ប្រែជាភាសាខ្មែរថា ដល់ពេលធ្វើដំណើរការរួមភេទរបស់យើងឆ្ពោះទៅទិសខាងលិច ។
នៅក្នុងឈុតក្តៅសាច់នេះ លោក Cheung Kin Sing តួសម្តែងប្រុសបានយកដៃស្ទាបសុដន់របស់ នាង Jeana Ho នៅចំពោះមុខគូដណ្តឹង គឺលោក Parkman Cheung ដែលកំពុងសម្លឹងមើលនាងមិនដាក់ភ្នែក ។
តារាម៉ូដែលសិចស៊ីរូបនេះបាននិយាយថា ឈុតក្តៅសាច់នេះបានធ្វើឱ្យខ្ញុំបែកញើសជោកទម្រាំថតចប់ ។ នៅចំពោះមុខកាមេរ៉ា នាងមិនត្រឹមតែចិត្តល្អហ៊ានដោះខោអាវប៉ុណ្ណោះទេ តែនាងហ៊ានទាំងថតឈុតស្និទ្ធស្នាលជាច្រើនទៀតជាមួយលោក Cheung Kin Sing សូម្បីតែតួប្រុសចាប់សុដន់របស់នាង ក៏នាងគ្មានប្រតិកម្មអ្វីដែរ ដោយសារតែនេះ គឺជាជំនាញរបស់នាង ។
នៅក្នុងឈុតក្តៅសាច់តួប្រុសចាប់សុដន់នេះ នាងបាននិយាយថា ខ្ញុំទើបតែភ្ជាប់ពាក្យហើយ។ ការនិយាយបែបនេះបានធ្វើឱ្យលោក Cheung Kin Sing ដែលកំពុងតែស្លុងអារម្មណ៍ដល់ស្រឡាំងកាំង ។ ក្រោយពីថតនាងក៏ប្រញាប់ប្រញាលឡើងរថយន្តទៅជាមួយមិត្តប្រុសរបស់នាង ៕
ចែករំលែកព័តមាននេះ