ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​​បុក​រទេះរុញ​​លក់​កាហ្វេ​កំពប់​​ខ្ចាយ​​​ពេញ​ផ្លូវ​​​ស្ត្រី​​រុញ​រទេះ​​របួស​ធ្ងន់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​​រង​របួស​ធ្ងន់​​ ខណៈ​​​​​កំពុង​រុញ​រទេះ​​លក់​កាហ្វេ​​ត្រូវ​​ម៉ូតូ​​​ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ស បុក​ពីក្រោយ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​​​ជ្រុះ​របស់​​របរ​លើ​រទេះ​កំពប់​បែក​ខ្ចាត់​ខ្ចាយ​​​ពេញ​ផ្លូវ​ កាល​ពី​វេលា​​ម៉ោង​​​​៨និង​៥នាទី​ព្រឹក​​ថ្ងៃទី​​៣០ កក្កដា​នៅ​ចំណុច​​​ផ្លូវ​ជាតិ​លេខ​​​៥ ភូមិ​សាមគ្គី​ សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ​ ។

ជន​រងគ្រោះ​​ខាង​លើ​​ឈ្មោះ ង្វៀង​ ធីកាអ៊ួន អាយុ​​​៣៧​ឆ្នាំ ​អ្នករុញ​រទេះ​​លក់​កាហ្វេ ស្នាក់​នៅ​​ផ្ទះ​ជួល​​ភូមិសាមគ្គី សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ ​។ ចំណែ​ក​អ្នកបើក​​ម៉ូតូ​ឈ្មោះ ញ៉ែម នី​ ភេទ​​ប្រុស​ អាយុ​​២១​ឆ្នាំ ​រស់នៅ​ភូមិ​​​តា​ពយ ឃុំ​ សំបូរ​ ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ។

ប្រភព​ព័ត៌មាន​​​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងថា ​មុនពេល​កើតហេតុ​​ឃើញ​​ស្ត្រី​ខាង​លើ​រុញ​រទេះ​លក់​កាហ្វេ​តាម​ផ្លូវ​ជាតិលេខ​​៥ ពី​ត្បូង​ទៅ​​ជើង​ ស្របទិស​​គ្នា​ជាមួយ​​​ម៉ូតូ​​យ៉ា​ម៉ាហា ពណ៌​ស ខណៈ​​​មកដល់​​​ចំណុច​ខាង​លើ​​ស្រាប់តែ​ម៉ូតូ​​ជិះ​ទៅ​បុក​អ្នក​រុញ​​​រទេះ​​លក់​កាហ្វេពីក្រោយ​​​​ពេញ​ទំហឹង​ បណ្តាលឱ្យ​រទេះ​ខ្ទាត​​ទៅ​ចិញ្ចើម​ផ្លូវ​បាក់​ដំបូល​ និង​ជ្រុះ​​របស់​របរ​​នៅ​លើ​រទេះ​​កំពប់​​បែក​ខ្ចាត​់​ខ្ចាយ​ ធ្វើឱ្យ​ស្ត្រី​អ្នក​រុញ​រទេះ​​​រង​របួស​ធ្ងន់​ ចំណែក​អ្នក​បើក​ម៉ូតូ​មិន​មាន​រង​របួស​​ទេ ។

ក្រោយ​ពេលកើតហេតុស្ត្រី​រង​គ្រោះ​ត្រូវ​បាន​​ដឹក​តាម​​ម៉ូតូ​​ទៅកាន់​មន្ទីរពេទ្យ​​​ ចំណែក​​​រទេះ​​លក់​កាហ្វេ​​ និង​ម៉ូតូ​​​ត្រូវ​សមត្ថកិច្ច​​យក​ទៅ​​ដោះ​ស្រាយ​​នៅ​ប៉ុស្តិ៍​​​រដ្ឋបាល​ឫស្សីកែវ ៕