ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ម៉ូតូ​លាន់​ដូច​រន្ទះ​របួស​ធ្ងន់​ ស្រាល​៥​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ពី​លិច​ទៅ​កើត​​ក្នុង​ល្បឿន​លឿន​ ហើយ​មានស​​ភាព​ស្រវឹង​ជោក​ជាំ​ផង​នោះ​ ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​អាយ​ខនដែល​ជិះ​ដោយ​ស្ត្រី​៣​នាក់ ពេញ​ទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ឌ្រីមសេ​១២៥ ​រង​របួស​ធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ។ ចំណែក​​ឯ​ភាគី​​ខាង​ស្ត្រី​អ្នក​បើក​​បរ​ម៉ូតូ​អាយខន​រង​របួស​ធ្ងន់​​ទាំង​៣​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​ ​នៅ​មន្ទីរពេទ្យ​

រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ពី​លិច​ទៅ​កើត​​ក្នុង​ល្បឿន​លឿន​ ហើយ​មានស​​ភាព​ស្រវឹង​ជោក​ជាំ​ផង​នោះ​ ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​អាយ​ខនដែល​ជិះ​ដោយ​ស្ត្រី​៣​នាក់ ពេញ​ទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ឌ្រីមសេ​១២៥ ​រង​របួស​ធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ។ ចំណែក​​ឯ​ភាគី​​ខាង​ស្ត្រី​អ្នក​បើក​​បរ​ម៉ូតូ​អាយខន​រង​របួស​ធ្ងន់​​ទាំង​៣​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១០ កក្កដា ២០១២ នៅ​ខាង​ជើង​រង្វង់​មូល​វិមាន​​ឯក​រាជ្យ តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោត្ត កែង​ផ្លូវ​លេខ​២៦៨ ក្នុង​សង្កាត់​​ចតុ​មុខ ខណ្ឌដូន​ពេញ ។

​ក្រោយ​ពេលកើតហេតុ​​ប៉ូលិស​ចរា​ចរ​ខណ្ឌ​​ដូនពេញ​ បាន​ចុះទៅវាស់​វែង​រួច​យក​ម៉ូតូ​​ទាំង​២​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋានខណ្ឌ​ដូនពេញ ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕