នាងអលហ្គា គូរីលេនហ្គោ តារាសម្តែងដ៏សិចស៊ីជនជាតិអ៊ុយក្រែន ដែលគេស្គាល់ច្បាស់ក្នុងនាមជាតារាភាពយន្តជេម ស្ប៊ន០០៧ ឬ “007 Quantm of Solace” ត្រៀមបង្កើតភាពល្បីរន្ទឺ ក្នុងការប្រកួតបាល់ទាត់អឺរ៉ុប២០១២ នៅអ៊ុយក្រែន និងប៉ូឡូញ ដោយស្រាតសម្លៀកបំពាក់ប្រសិនបើក្រុមជម្រើសជាតិអ៊ុយក្រែនដណ្តើមបានជើងឯក ។
សារព័ត៌មាន «យូរ៉ូញូវ២០១២» ឱ្យដឹងថា តារាសម្តែងអាយុ៣២ឆ្នាំ ដែលល្បីល្បាញក្នុងខ្សែភាពយន្តជេម ស្ប៊ន០០៧ បានក្លាយជាអ្នកគាំទ្រដ៏សិចស៊ីមួយរូបនៅមុនពេលការប្រកួតចាប់ផ្តើម។ ចុងក្រោយនេះនាងបានបង្ហាញរូបរាងដ៏សិចស៊ី ដើម្បីជំរុញឱ្យការប្រកួតនៅក្នុងប្រទេសមានសភាពអធិកអធ័ម ហើយនាងនឹងស្រាតបង្ហាញទស្សនិកជននៅពេលក្រុមជម្រើសជាតិរបស់ខ្លួនក្លាយជាជើងឯក EURO 2012 ។
ទោះបីជាបានផ្លាស់ប្តូរសញ្ជាតិទៅជាពលរដ្ឋរបស់បារាំង កាលពីឆ្នាំ២០០១ក៏ដោយ ប៉ុន្តែនាងគូរីលេនហ្គោ នៅតែអបអរសាទរក្រុមជម្រើសជាតិអ៊ុយក្រែន ដែលជាស្រុកកំណើតរបស់ខ្លួន ។ ស្របពេលជាមួយគ្នានេះ មានរបាយការណ៍ថា ប្រសិនបើអ៊ុយក្រែនគ្រប់គ្រងតំណែងជាជើងឯកបាល់ទាត់យូរ៉ូ២០១២ នាងត្រៀមស្រាតសម្លៀកបំពាក់សម្រាប់ជារង្វាន់លើកទឹកចិត្តដល់កីឡាករ និងក្រុមការងារគ្រប់រូប ។
ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ពីពាក្យសម្តីរបស់នាងគូរីលេនហ្គោ ជាផ្លូវការនៅឡើយ ប៉ុន្តែក្រោយពីកីឡាកររបស់ក្រុមជម្រើសជាតិអ៊ុយក្រែន បានឮដំណឹងនេះ ប្រហែលជាពួកគេខំប្រឹងប្រកួត និងស៊ុតបញ្ចូលឱ្យបាន ទោះបីជាស្ថិតនៅក្នុងពូលជាមួយក្រុមជម្រើសជាតិឆ្នើមដូចជាបារាំង អង់គ្លេស និងស៊ុយអែតក៏ដោយ ៕
ចែករំលែកព័តមាននេះ