យោងទៅតាមប្រភពព័ត៌មានអេស៊ីវ័ន ចេញផ្សាយកាលពីថ្ងៃអង្គារទី២៩ ឧសភា ឆ្នាំ២០១២ បានឱ្យដឹងថា តារាសម្តែងចិន នាង Zhang Ziyi កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ប៉ូលិសពីបទទទួលយកប្រាក់ពីអ្នកជំនួញ និងអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន គឺលោកប៊ូស៊ីឡៃ ជាថ្នូរទៅនឹងការរួមភេទ ។ ទំនាក់ទំនងរវាងលោកប៊ូស៊ីឡៃ និងនាង Zhang Ziyi គឺត្រូវបានណែនាំឱ្យស្គាល់គ្នា ដោយលោកស៊ូម៉ីង វ័យ៤១ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន Dalian Shide Group ។
ប្រភពព័តមានដដែលនោះបានបន្តឱ្យដឹងទៀតថា លោកស៊ូម៉ីង បានផ្តល់ប្រាក់៦លានយាន់ស្មើនឹងជាង៩សែនដុល្លារ ដើម្បីបានរួមភេទជាមួយនាងម្តងកាលពីឆ្នាំ២០០៧ ។ បន្ទាប់មកលោកសូម៉ីង បានណែនាំលោកប៊ូស៊ីឡៃ ឱ្យស្គាល់នាង ហើយលោកប៊ូស៊ីឡៃ ក៏បានផ្តល់ប្រាក់១០លានយាន់ ស្មើនឹង១,៥៧លានដុល្លារ ដើម្បីបានរួមភេទជាមួយតារាសម្តែងវ័យ៣២ឆ្នាំរូបនេះ ។ គិតមកដល់ត្រឹមឆ្នាំ២០១១ លោកប៊ូស៊ីឡៃបានដេកជាមួយនាងចំនួន១០ដងរួចមកហើយនៅក្នុងទីក្រុងប៉េកាំង ។
ប្រភពព័ត៌មានរដ្ឋរបស់ចិន បានបង្ហើបឱ្យដឹងផងដែរថា តារាសម្តែងមុខស្រស់រូបនេះបានដេកជាមួយអ្នកមានមួយចំនួនទៀតដែលអាចធ្វើឱ្យនាងរកប្រាក់បានជាង៧០០លានយាន់ ដែលស្មើនឹងជាង១១០ដុល្លារសហរដ្ឋាអាមេរិក ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយក្នុងចំណោមទឹកប្រាក់ជាង១១០លានដុល្លារនោះ គឺ២៨លាន បានមកពីលោកស៊ូ ម៉ីង (Xu Ming) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Dalian Shide Group ៕
ចែករំលែកព័តមាននេះ