ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​ទួលគោក​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ចោរប្លន់​តាក់ស៊ី​ចំនួន​3នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​៣នាក់​ក្នុង​ចំណោមបក្ស​ពួក៤នាក់ ត្រូវប៉ូលិស​ខណ្ឌទួល​គោក​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១​​និង៣០នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៩ ​ឧសភា ​ឆ្នាំ២០១២ ​បន្ទាប់ពីធ្វើ​សកម្មភាព​ប្លន់​អ្នករត់តាក់​ស៊ីកាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទីយប់ថ្ងៃ​ទី២៦ ​ឧសភា ​នៅ​មុខ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ ២៧០Z សង្កាត់បឹង​សា​ឡាង​ ខណ្ឌ​ទួល​​គោក​ យក​ប្រាក់​

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​៣នាក់​ក្នុង​ចំណោមបក្ស​ពួក៤នាក់ ត្រូវប៉ូលិស​ខណ្ឌទួល​គោក​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១​​និង៣០នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៩ ​ឧសភា ​ឆ្នាំ២០១២ ​បន្ទាប់ពីធ្វើ​សកម្មភាព​ប្លន់​អ្នករត់តាក់​ស៊ីកាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទីយប់ថ្ងៃ​ទី២៦ ​ឧសភា ​នៅ​មុខ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ ២៧០Z សង្កាត់បឹង​សា​ឡាង​ ខណ្ឌ​ទួល​​គោក​ យក​ប្រាក់​អស់២០០​ដុល្លារ​ និង​៥៨​ម៉ឺន​រៀល ខ្សែ.កប្លាទីន​២​ខ្សែមាន​​ទម្ងន់១,៣​តម្លឹង ចិញ្ចៀន​​ប្លា​ទីន២វង់ ទូរស័ព្ទ​១គ្រឿង ប័ណ្ណ​សម្គាល់​​ស្លាក​លេខ​រថយន្ត​និង​អត្ត​សញ្ញាណ​ប័ណ្ណ​​ ។

ជនសង្ស័យ​ដែលត្រូវ​ចាប់​ខ្លួន​នេះ​មាន​ ១-ឈ្មោះ​ស៊ឹម សុភារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះយ៉េត ស៊ីណា ​ហៅអូន អាយុ​២១ឆ្នាំ និង​៣-​ឈ្មោះ​ចាន់ សំណាង ហៅជ្រូក អាយុ១៨ឆ្នាំ ​។ អ្នកទាំង​បី​នាក់​ មានទី​​លំ​នៅតាម​ផ្លូវលេខ​២៣០ សង្កាត់​ទឹក​ល្អក់​ទី៣ ​ខណ្ឌទួលគោក​។ ចំណែក​​ជនរង​គ្រោះ​ដែល​ត្រូវ​ចោរប្លន់​ឈ្មោះ​យិន​ បញ្ញា​ ភេទប្រុស អាយុ ៣៤ឆ្នាំ ជា​អ្នក​រត់​តាក់​​ស៊ីទូក​មាស-ភ្នំ​ពេញ​​ មាន​ទីលំ​នៅ​ភូមិត្រាំ​សសរ​ ឃុំសំរោង​លើ ស្រុក​បន្ទាយ​មាស ​ខេត្ត​កំពត​ ។

តាម​មន្រ្តីប៉ូលិស​ឱ្យ​ដឹងថា​ ជនសង្ស័យ​មាន​បក្ស​ពួក៤នាក់​ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​មួយ​ដើម​ បាន​ហៅរថយន្ត​តាក់ស៊ី​ទៅកន្លែង​ស្ងាត់​ហើយ​ធ្វើ​សកម្មភាព​ភ្ជង់ប្លន់​យកប្រាក់​និង​គ្រឿង​អលង្ការ​តែ​ម្តង​ ​។ ​នៅ​ថ្ងៃទី​២៦ ​ឧសភា ​វេលាម៉ោង​១០​និង៣០​នាទីយប់​ ក្រុម​ជនសង្ស័យ​​​​បានរៀប​ចំ​គម្រោង​ប្លន់​ដោយ​ប្រើល្បិច​ជួល​រថយន្តតាក់​ស៊ីជិះ​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្តកំពត​ក្នុងតម្លៃ​៧០ដុល្លារ ។ នៅ​យប់​​នោះ​ ជន​រងគ្រោះ​និង​ប្រពន្ធ​​ឈ្មោះ​ពន ស្រីម៉ុម បាន​​មក​ដឹកជនសង្ស័យ​នៅ​តាម​ផ្លូវលេខ​២៣០ ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក ។ នៅ​​ពេល​​នោះ ជន​សង្ស័យ​ម្នាក់​ឈប់​ចាំទទួល​ហើយ​បាន​ឡើង​ជិះរថយន្ត​ម៉ាកហ៊ី​យ៉ាន់ដាយ​១៥​កៅអី​ទៅ​យក​បក្ស​ពួក​​ដែល​នៅឈប់​ចាំ​តាម​ផ្លូវ​លេខ​២៧០​Z សង្កាត់បឹង​សាឡាង ​​ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្តង ​។ ​

ប្រភព​ព័ត៌​មាន​​ឱ្យដឹង​ទៀត​ថា នៅក្នុង​សកម្ម​ភាព​​ប្លន់​នេះ​ ជនម្នាក់បាន​ប្រើកាំភ្លើង​ខ្លីភ្ជង់​ជនរង​គ្រោះ​និង​ប្រពន្ធយក​ប្រាក់អស់​ចំនួន​២០០​ដុល្លារ និង​៥៨​ម៉ឺនរៀល​ ​ខ្សែ.ក​ប្លាទីន​២ខ្សែ​ទម្ងន់​១​តម្លឹង​៣ជី​ ចិ​ញ្ចៀន​ប្លាទីន​២វង់ ​ទូរស័ព្ទ មួយ​គ្រឿង ប័ណ្ណ​សម្គាល់​រថយន្ត​មួយ​សន្លឹក​និងអត្ត​សញ្ញាណ​ប័ណ្ណ​មួយ​សន្លឹក​ ហើយគេច​ខ្លួនបាត់ ​។​បន្ទាប់ពី​ត្រូវចោរ​ប្លន់​ ​ជន​រងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​ ហើយ​​​​កម្លាំង​ប៉ូលិស​ខណ្ឌទួលគោក​ក៏​ស្រាវ​ជ្រាវ​ចាប់​បាន​ចំនួន​៣​នាក់ នៅក្នុង​សង្កាត់ទឹក​ល្អក់ទី៣​ ​ព្រម​ទាំង​ដក​ហូតបានទូរ​ស័ព្ទរបស់​ជនរង​គ្រោះ​និង​ប័ណ្ណ​សម្គាល​​់រថយន្ត​ត្រឡប់​មក​វិញ​ ៕