ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង Sahar Biniaz គ្រង​មកុដ​បវរ​កញ្ញា​ឯកចក្កវាឡ​កាណា​ដា​​ឆ្នាំ២០១២

12 ឆ្នាំ មុន

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័​រ​ស៊ិនហួរ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិ​ត្យ​ទី​២០ ឧសភា ឆ្នាំ​២០១២បាន​ឱ្យ​ដឹង​ថា នាង​ Sahar Biniaz វ័យ​២៦​ឆ្នាំ មក​ពី​ទី​ក្រុង​ Vancouver បាន​គ្រង​មកុដ​បវរ​កញ្ញា​ចក្ក​វាឡ​ឆ្នាំ២០១២ របស់​ប្រទេស​កាណា​ដា ។

ការ​ប្រឡង​បវរ​កញ្ញា​ចក្កវាឡ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​សៅរ៍​ទី​១៩ ឧសភា ឆ្នាំ​២០១២ នៅ​ក្នុង​រដ្ឋ​តូរ៉ន​តូ។ ចំណែក​ឯ​

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័​រ​ស៊ិនហួរ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិ​ត្យ​ទី​២០ ឧសភា ឆ្នាំ​២០១២បាន​ឱ្យ​ដឹង​ថា នាង​ Sahar Biniaz វ័យ​២៦​ឆ្នាំ មក​ពី​ទី​ក្រុង​ Vancouver  បាន​គ្រង​មកុដ​បវរ​កញ្ញា​ចក្ក​វាឡ​ឆ្នាំ២០១២ របស់​ប្រទេស​កាណា​ដា ។

ការ​ប្រឡង​បវរ​កញ្ញា​ចក្កវាឡ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​សៅរ៍​ទី​១៩ ឧសភា ឆ្នាំ​២០១២ នៅ​ក្នុង​រដ្ឋ​តូរ៉ន​តូ។ ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​២​ បាន​ទៅ​លើ​​​នាង​ Adwoa Yamoah ​ខណៈ​ដែល​នាង Majd Soudi មក​ពី​រដ្ឋ​អូតាវ៉ា ជាប់​ចំណាត់​ថ្នាក់​លេខ​​ ៣ ។ ដោយ​ឡែក​​​​ពាន​រង្វាន់​ថត​រូប​​ស្អាត​បាន​ទៅ​លើ​នាង Ela Mino និង​មាន​ពាន​រង្វាន់​ផ្សេង​ៗ​មួយ​ចំនួន​​ទៀត ។

នាង Sahar Biniaz កើត​នៅ​ប្រទេស​ឥណ្ឌា ហើយ​ធំ​ឡើង​នៅ​ប្រទេស​អីុរង់ រួច​បន្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កាណា​ដា ។ ​នាង​បាន​បញ្ចប់​ការ​សិក្សា​​នៅ​សាលា​វិចិត្រ​សិល្ប​ៈក្នុង​រដ្ឋ​ឡូស​អែន​ជឺ ឡែស ។ បច្ចុប្បន្ន​ នាង​ជា​តារា​សម្តែង​ខ្សែ​ភាព​យន្ត​និង​ជា​ពិធី​ការិនី​ទូរទស្សន៍ផង​ដែរ​ ។

នាង Sahar នឹង​តំណាង​បវរ​កញ្ញា​របស់​កាណា​ដា​សម្រាប់​ការ​ចូល​រួម​ប្រឡង​បវរ​កញ្ញា​ចក្ក​វាឡ​ឆ្នាំ​២០១២ ដែល​នឹ​ង​ប្រារព្ធ​រៀប​ចំ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១២​ ៕​