ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាស សុខសោភា ត្រៀម​ចេញវ៉ុល​ថ្មី​និយាយ​អំពី​​សង្គម​ និងស្នេហា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​​​ដែល​មាន​ទឹក​ដម​សំឡេង​អង្រួន​បេះដូង​អ្នក​ស្តាប់​ឱ្យ​រំភើប​អណ្តែត​អណ្តូង​ប្រចាំ​នៅផលិត​កម្ម​ថោន កញ្ញា​មាស សុខ​សោភា ​បាន​និយាយ​ឱ្យ​​ដឹង​កាលពី​ពេល​​ថ្មីៗ​នេះថា នាង​​ត្រៀម​ចេញវ៉ុល​ថ្មី​មួយដែល​​​ជា​សំនៀង​របស់​នាង​សុទ្ធ​សាធ​តែ​​ម្នាក់​ឯង​ ហើយ​​វ៉ុល​​ថ្មី​នេះ នឹង​បរិ​យាយ​​អំពី​បញ្ហា​សង្គម និង​ស្នេហា​​បច្ចុ​ប្បន្ន​​​ដែល​យុវជន​​ យុវនារី​ខ្មែរ​​កំពុង​ជួប​ប្រទះ ។

​មាស សុខសោភា បាន​បញ្ជាក់ថា​​ វ៉ុល​ថ្មី​នោះ គឺ​ជា​វ៉ុល​ទី​២៦ ​របស់​​ផលិត​កម្ម​ថោន និង​មាន​១០​បទ ហើយ​បទ​ដែល​រំពឹង​ថា នឹង​​ទទួល​បាន​ការគាំទ្រ​ច្រើន​នោះ គឺ​បទ «បោក​អ្នក​ណា​បោក​ទៅ​លើក​លែង​តែអូន» ​«ពេល​គេង​លក់​ទៅ​អាច​ភ្លេច​បង» «មាន​ឱកាស​​អូន​នឹង​ទះកំផ្លៀង​បង» និង​​បទ​ «សង្ហា​ម៉្លេះ​ទេ» រួម​ទាំង​បទ​ពីរោះៗ​​ជា​ច្រើន​​បទ​ទៀត ។ ​នាង​និយាយ​ថា បទ​ចម្រៀង​​ក្នុង​វ៉ុល​​២៦ នេះ មាន​ចម្រុះ​​ទាំង​មនោ​សញ្ចេត​នា និង​បទ​ញាក់​កន្ទ្រាក់​​អារម្មណ៍​ ​ហើយ​ក៏​ជា​បទ​ដែល​ផលិត​កម្ម​ថោន​បាន​សម្រិត​សម្រាំង​ និង​ជ្រើស​រើស​​តម្រូវ​​តាម​ការ​ពេញ​និយម​របស់​មនុស្ស​គ្រប់​​ស្រទាប់​ពិសេស​យុវវ័យ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕