រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជិះម៉ូតូដួលម្នាក់ឯង នៅកណ្តាលថ្នល់ត្រូវរថយន្តស៊ើប ប្រឡាក់សុទ្ធតែដីពីក្រោយមកដល់ចាប់ហ្វ្រាំងមិនទាន់កិនអ្នកបើកម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង១១នាទីយប់ថ្ងៃទី១៤ ឧសភា ត្រង់ចំណុចមហាវិថីព្រះមុនីវង្ស កែងវិថីព្រះមហាក្សត្រីយានីកុសុមៈ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះបើកបរដោយមានធុំក្លិនស្រា ហើយដួលនៅកណ្តាលថ្នល់ ទើបត្រូវរថយន្តបើកលឿនមកដល់ចាប់ហ្វ្រាំងមិនទាន់កិនរងរបួសតែម្តង ។ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ