រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារគេជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ បុកពីក្រោយ ខណៈកំពុងដើរលើចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាល កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ឧសភា នៅលើកំណាត់ផ្លូវវែងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះឈឹម ប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្រោយពេលកើតហេតុអ្នកឃើញហេតុការណ៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ឯអ្នកបើកបរម៉ូតូបានជិះគេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ