ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​បញ្ច្រាស​ទិស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួសធ្ងន់​​២​នាក់​ ស្រាល​ម្នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​​២​នាក់​ជិះ​ម៉ូតូ​សេ១២៥ ស៊េរី​​២០១២ ​អត់​ពាក់​មួក​ការពារ​​​សុវត្ថិ​ភាព អត់​កញ្ចក់ ​និង​អត់​ស្លាក​លេខ ជិះ​ឆ្លង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ពី​​លិច​ទៅ​កើត​​បញ្ច្រាស​​ទិស​​បាន​បើក​ទៅ​បុក​ម៉ូតូ​​សេ​១២៥ មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​​ដួល​របួស​ធ្ងន់​​២​នាក់ ស្រាល​ម្នាក់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​នៅ​គល់​ស្ពាន​ព្រះ​មុនី​

​រាជធានីភ្នំពេញ ៖ ​យុវជន​​២​នាក់​ជិះ​ម៉ូតូ​សេ១២៥ ស៊េរី​​២០១២ ​អត់​ពាក់​មួក​ការពារ​​​សុវត្ថិ​ភាព អត់​កញ្ចក់ ​និង​អត់​ស្លាក​លេខ ជិះ​ឆ្លង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ពី​​លិច​ទៅ​កើត​​បញ្ច្រាស​​ទិស​​បាន​បើក​ទៅ​បុក​ម៉ូតូ​​សេ​១២៥ មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​​ដួល​របួស​ធ្ងន់​​២​នាក់ ស្រាល​ម្នាក់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​នៅ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ត្រើយ​ខាងកើត​ ​​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​​យប់​ថ្ងៃទី​១១ ឧសភា ​ក្នុង​សង្កាត់​​ច្បារ​អំពៅ​ទី​២ ​ខណ្ឌ​មាន​ជ័យ ។

​ក្រោយ​ពេល​កើតហេតុ​​​ជន​រងគ្រោះ​ទាំង​៣​នាក់ ត្រូវបញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​ចំណែក​​ម៉ូតូ​សេ​១២៥ ​ស៊េរី​២០១២ ​ស្រុញ​ខាង​មុខ​ខូច​ខាត​យ៉ាង​ដំណំ​ រីឯ​ម៉ូតូ​សេ១២៥ ​ស៊េរី​២០១០ ​ខូច​ខាត​តិច​តួច ។ ម៉ូតូ​ទាំង​ពីរ​​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​​ចរា​ចរណ៍​ជើង​គោក​​រង់​ចាំ​ធ្វើការ​ដោះ​ស្រាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕