ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាម​​បើក​បរ​ដោយ​បុរស​ចិន​​ស្រវឹង​​​បោះ​ពួយ​​​ទៅ​ត្របាក់​​គូទ​​ហុង​ដា​ស៊ីវិច​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​​ ៖ រថយន្ត​​​កាម​រី​ឆ្លាម​​​១គ្រឿង​​ ដែល​​​​បើក​បរ​ដោយ​​បុរស​​ជន​ជាតិ​​​ចិន​ម្នាក់​​​ស្រវឹង​​​ធ្លាក់​ភ្នែក ​​​បានជ្រុល​​​​​​​ទៅ​បុក​គូទ​រថយន្ត​​​ហុង​ដា​​​ស៊ី​វិច​​​ ដែល​បម្រុង​​​អែប​​ទៅ​ចិញ្ចើម​​​ផ្លូវ​ខាង​ស្តាំ​ដៃ ​ប​ណ្តាល​​​​ឱ្យ​បាក់​កាង​​​ខាងក្រោយ ។ គ្រោះ​​ថ្នាក់​​​នេះ​​​បាន​​កើ​ត​ឡើង​​​កាល​ពី ​វេលា​​ម៉ោង​​​៨និង​​​​៤០​នាទី​​​យប់​ថ្ងៃ​ទី​​​​៨ ឧសភា នៅ​លើ​ផ្លូវ​​​លេខ​​

រាជធានី​​ភ្នំពេញ​​ ៖ រថយន្ត​​​កាម​រី​ឆ្លាម​​​១គ្រឿង​​ ដែល​​​​បើក​បរ​ដោយ​​បុរស​​ជន​ជាតិ​​​ចិន​ម្នាក់​​​ស្រវឹង​​​ធ្លាក់​ភ្នែក ​​​បានជ្រុល​​​​​​​ទៅ​បុក​គូទ​រថយន្ត​​​ហុង​ដា​​​ស៊ី​វិច​​​ ដែល​បម្រុង​​​អែប​​ទៅ​ចិញ្ចើម​​​ផ្លូវ​ខាង​ស្តាំ​ដៃ ​ប​ណ្តាល​​​​ឱ្យ​បាក់​កាង​​​ខាងក្រោយ ។ គ្រោះ​​ថ្នាក់​​​នេះ​​​បាន​​កើ​ត​ឡើង​​​កាល​ពី ​វេលា​​ម៉ោង​​​៨និង​​​​៤០​នាទី​​​យប់​ថ្ងៃ​ទី​​​​៨ ឧសភា នៅ​លើ​ផ្លូវ​​​លេខ​​២៧១ ស្ថិត​ក្នុង​​​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការម​ន​​ ។

សាក្សី​​​នៅកន្លែង​កើត​ហេតុ​​​​​ឱ្យ​ដឹង​ថា រថយន្ត​ហុងដា​​ស៊ីវិច​​​ ពណ៌ស្លែ​​ ជិះ​គ្នា​​​២នាក់ បើក​បរ​ដោយ​​​បុរស​​​ម្នាក់​​​តាម​ផ្លូវ​​​លេខ​​២៧១​ ពីលិច​ទៅ កើ​​ត​ ក្នុង​ទិស​ដៅ​​​ស្រប​គ្នា ជាមួយ​រថយន្ត​​​កាម​រី​ឆ្លាម​ ពណ៌ស្ករ​ ។ ខណៈ​មក​​​ដល់​ចំណុច​​​​ខាងលើ រថយន្ត​ហុង​ដា​ស៊ី​វិច​​​​បម្រុង​​​បើក​អែប​​​ទៅ​ចិញ្ចើម​​ផ្លូវ​ខាង​ស្តាំដៃ ស្រាប់​តែ​រថយន្ត​កាម​រីឆ្លាម​​​ដែល​បើក​​លឿន​ហើយ​​អ្នក​បើក​​បរ​​ស្រវឹង​ផង​​​នោះ​ បាន​​​ជ្រុល​​ទៅ​​បុក​គូទ​​​ពីក្រោយ​​បណ្តាល​​​ឱ្យ​បាក់​​​កាង​រថយន្ត​​​ហុង​ដា​​​ស៊ី​​វិច​​ ។

ក្រោយ​ពេល​កើត​ហេតុ​​​ ភាគី​​​ទាំង​​២​​បាន​ធ្វើ​​ការសម្រុះ​សម្រួល​​​​​គ្នា​​ ដោយ​ខាង​​ម្ចាស់​​រថយន្ត​កាម​រី​​ឆ្លាម​​​​​យក​ថយន្ត​​ហុង​ដា​ស៊ី​វិច​​ទៅ​ជួស​ជុល​​​នៅយាន​ដ្ឋាន ៕