ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡាបុកគូទកាមរីដោះស្រាយសង​២០​ដុល្លារ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្បួន​រថយន្ដ​ប្រតិភូ​​ចូល​ទៅ​​ក្នុង​​សណ្ឋាគា​រអាំង​ទែ​រ​កង់​ទី​ណ​ង់​តា​ល់ ហើយ​ប៉ូ​លិ​សបាន​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​សោះ​ជា​ហេតុ​បណ្ដាល​ឱ្យ​រថយន្ដ​កំពុង​តែ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​បន្ថយល្បឿន​ ​ដើម្បី​ទុក​ឱកាស​ឱ្យ​​រថយន្ត​ប្រតិភូ​​ចូល​ទៅ​​ក្នុង​សណ្ឋាគា​រដោយ​សុវត្ថិភាព​។ ​ប៉ុន្ដែ​បែរជា​រថយន្ដ​កាម​រី​ ពណ៌​ស្លែ បើ​

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្បួន​រថយន្ដ​ប្រតិភូ​​ចូល​ទៅ​​ក្នុង​​សណ្ឋាគា​រអាំង​ទែ​រ​កង់​ទី​ណ​ង់​តា​ល់ ហើយ​ប៉ូ​លិ​សបាន​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​សោះ​ជា​ហេតុ​បណ្ដាល​ឱ្យ​រថយន្ដ​កំពុង​តែ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​បន្ថយល្បឿន​ ​ដើម្បី​ទុក​ឱកាស​ឱ្យ​​រថយន្ត​ប្រតិភូ​​ចូល​ទៅ​​ក្នុង​សណ្ឋាគា​រដោយ​សុវត្ថិភាព​។ ​ប៉ុន្ដែ​បែរជា​រថយន្ដ​កាម​រី​ ពណ៌​ស្លែ បើ​កបរ​ដោយ​ស្ដ្រី​ម្នាក់​កំពុង​តែ​បន្ថយ​ល្បឿន ​ស្រាប់តែ​ត្រូវរថយន្ដ​កូ​រ៉ូ​ឡា​ ពណ៌​ទឹក​សមុទ្រ​ បើកបរ​ដោយបុរស​ម្នាក់​​បុក​គូទ​លាន់​សូរ​ផាំង​​ បណ្តាល​ឱ្យ​ក្រពឹត​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។​

ករណី​នេះ បាន​កើតឡើង​កាលពីវេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦​ ឧសភា​ ២០១២ ​តាម​បណ្តោយ​​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​ចំការ​មន​។ ក្រោយ​ពី​កើតហេតុ​ភាគី​ទាំងពីរ​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយខាង​រថយន្ដ​កូ​រ៉ូ​ឡា​សង​ទៅ​រថយន្ដ​កាម​រី​ចំនួន​២០​ដុល្លា​រជា​កាប​ញ្ចប់​រឿង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕