ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​លឿន​​នៅ​​ចំណុច​​ផ្លូវ​​កែង​ចាប់​​ហ្វ្រាំង​​​មិន​​ទាន់​​ជ្រុលដួល​​​​ចូល​​ក្រោម​​រថយន្ត​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​​​​ ៖ ជា​ការ​កត់​សម្គាល់​​គ្រោះ​ថ្នាក់​ចរាចរណ​៍​​កើត​ឡើង​ជា​ញឹក​ញាប់​​នៅ​ផ្លូវ​កែង​ ដោយ​សារ​តែ​​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ បើក​មិន​ចេះ​យោគ​យល់​គ្នា និង​បើក​លឿន​ពេក​មិន​អាច​គ្រប់​គ្រង​ល្បឿន​បាន ។ ជាក់​ស្តែង​​ម៉ូតូ​ឃ្លីក ១​គ្រឿង​​ ជិះ​លឿន​ពេក​នៅ​ចំណុច​ផ្លូវ​កែង​​ចាប់​ហ្វ្រាំង​​មិន​

រាជធានីភ្នំពេញ​​​​​​​ ៖ ជា​ការ​កត់​សម្គាល់​​គ្រោះ​ថ្នាក់​ចរាចរណ​៍​​កើត​ឡើង​ជា​ញឹក​ញាប់​​នៅ​ផ្លូវ​កែង​ ដោយ​សារ​តែ​​បើក​បរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ បើក​មិន​ចេះ​យោគ​យល់​គ្នា និង​បើក​លឿន​ពេក​មិន​អាច​គ្រប់​គ្រង​ល្បឿន​បាន ។ ជាក់​ស្តែង​​ម៉ូតូ​ឃ្លីក ១​គ្រឿង​​ ជិះ​លឿន​ពេក​នៅ​ចំណុច​ផ្លូវ​កែង​​ចាប់​ហ្វ្រាំង​​មិន​ទាន់​​​ក៏​ជ្រុល​ទៅ​ប៉ះ​​រថយន្ត​តូ​យ៉ូតា​ ហើយដួល​​ជ្រ​មុជ​​ចូល​ក្រោម​រថយន្ត​ តែ​សំណាង​​ល្អ​អ្នក​បើក​បរ​រលាត់​ដៃ​ជើង​តិច​តួច ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​នៅ​វេលាម៉ោង​​៣​​រសៀល ថ្ងៃ​ទី​២ ឧសភា តាម​ផ្លូវ​លេខ​​៣៦០កែង​ផ្លូវ​១៦៣ មុខ​ភោជនីយដ្ឋាន​​អត់​បញ្ហា ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​​១ ខណ្ឌ​ចំការ​មន ។

សាក្សី​ឃើញ​ហេតុការណ៍​​ឱ្យ​ដឹងថា រថយន្ត​តូយ៉ូតា បើក​តាម​ផ្លូវ​លេខ​៣៦០ ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​ឃ្លីក ​ជិះ​តាម​ផ្លូវ​លេខ​១៦៣​ពីជើង​ទៅ​ត្បូង ខណៈទៅដល់​​កន្លែង​កើត​ហេតុ​​ជា​ផ្លូវ​កែង​ រថយន្ត​តូ​យ៉ូតា​បើក​ឆ្លង​កាត់​ដល់​​ពាក់​កណ្តាល​​ផ្លូវ​ទៅ​ហើយ តែម៉ូតូ​​ជិះ​ក្នុង​ល្បឿន​​លឿន​ចាប់​ហ្វ្រាំង​​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​​ចំ​ទ្វារ​ខាង​ស្តាំ​​​ បណ្តាល​ឱ្យ​ដួល​រអិល​ចូល​ក្រោម​រថយន្ត​ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​បុក​គ្នា​នោះ​​អ្នក​ជិត​ខាង​​នឹក​ស្មាន​ថា អ្នក​បើក​​ម៉ូតូ​​​​រង​របួស​ធ្ងន់​ តែ​សំណាង​​ល្អ​ខ្ទាត​​ចេញ​ពី​ម៉ូតូ​​ដួល​របួស​រលាត់​ដៃជើង​តិច​តួច ។ ក្រោយ​ពេល​កើត​ហេតុ​ភាគី​​ទាំង​ពីរ​​បាន​សម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ជួយ​ចេញ​ថ្លៃ​ជួសជុលម៉ូតូ ៕