ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​ស្រវឹង​បើក​រថយន្ត​​បុក​រនាំង​ដែក​​រលំ​៥​កង់​ជេរ​ប្រមាថ​ និង​ប្រុង​បុក​​ប៉ូលិស​​ទៀត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ពីរនាក់​ប្តីប្រពន្ធ​ត្រូវ​​ប៉ូលិស​​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ នាំ​គ្នា​​ចាប់​ខ្លួន​​អូស​ចេញ​​ពី​ក្នុង​រថយន្ត​ ​បន្ទាប់​ពី​​បើក​រថយន្ត​​ម៉ាក CRV ពណ៌​​ខ្មៅ មួយ​គ្រឿង​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​បុក​រនាំង​​ដែក​បាក់​រលំ​​អស់​៥​កង់ ​មិន​ព្រម​ចុះ​ពី​លើ​រថយន្ត​​ ហើយ​ជេរ​ប្រមាថ​​ប៉ូលិស និង​​អ្ន​ក​កាសែត​​យ៉ាង​ឈ្ងុយ​ ព្រម​ទាំង​​

រាជធានីភ្នំពេញ ៖ ​ពីរនាក់​ប្តីប្រពន្ធ​ត្រូវ​​ប៉ូលិស​​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ នាំ​គ្នា​​ចាប់​ខ្លួន​​អូស​ចេញ​​ពី​ក្នុង​រថយន្ត​ ​បន្ទាប់​ពី​​បើក​រថយន្ត​​ម៉ាក CRV ពណ៌​​ខ្មៅ មួយ​គ្រឿង​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​បុក​រនាំង​​ដែក​បាក់​រលំ​​អស់​៥​កង់ ​មិន​ព្រម​ចុះ​ពី​លើ​រថយន្ត​​ ហើយ​ជេរ​ប្រមាថ​​ប៉ូលិស និង​​អ្ន​ក​កាសែត​​យ៉ាង​ឈ្ងុយ​ ព្រម​ទាំង​​រក​បុក​ប៉ូលិស​​ទៀត​ផង ។

ហេតុការណ៍​នេះ​​បាន​កើតឡើង​​​កាល​ពី​​វេលាម៉ោង​​៩​និង​៤០​នាទី​យប់​ថ្ងៃទី​២ ឧសភា ​២០១២ ​នៅតាម​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក ​និង​មាន​ការ​ប្រវាយ​ប្រតប់​​គ្នា​នៅ​តាម​ដង​ផ្លូវ​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង ។ ​នេះជា​លើក​ទី​១ ហើយ​ដែល​អ្នក​​បើក​បរ​រថយន្ត​បុក​រនាំងដែក​ត្រូវចាប់​ខ្លួន​ ព្រោះតែ​ជេរ​ប្រមាថ​​ទៅ​​លើ​​សមត្ថ​កិច្ច ។ ​បុរស​ដែលត្រូវ​ចាប់​ខ្លួន​ឈ្មោះ​សុខ ​ម៉ារ៉ាឌី ​អាយុ​៣០​ឆ្នាំ ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន និង​ប្រពន្ធ​ឈ្មោះ​សុខ ​លាង អាយុ​២៨​ឆ្នាំ។ អ្នក​ទាំងពីរ​​នាក់​មាន​លំនៅ​ផ្ទះ​ជួលសង្កាត់​​ព្រែក​លៀប​ ខណ្ឌ​​ឫស្សី​កែវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕