យោងទៅតាមប្រភពព័ត៌មានអា អែហ្វ ប៉េចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣០ មេសា ឆ្នាំ២០១២ បានឱ្យដឹងថា លោកClive Palmer មហាសេដ្ឋីអូស្ត្រាលីមានគម្រោងកសាងនាវាទីតានិចទីII ដែលជាការបង្កើតថ្មីសម្រាប់សវត្សទី២១នេះ ។
គម្រោងកសាងនាវាទីតានិចទីII នឹងត្រូវដំឡើងនៅក្នុងប្រទេសចិន តែគេមិនបានបង្ហើបប្រាប់ពីតម្លៃនៃការកសាងនោះទេ ។ ការកសាងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៦ ។
លោកClive Palmer បានបន្តឱ្យដឹងទៀតថា នាវាទីតានិចទីII នេះមានរូបរាងដូចគ្នាពិតប្រាកដទៅនឹងនាវាទីតានិចទី I ដែលបានលិចក្នុងមហាសមុទ្រអាត្លង់ទិច កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ដែលបានសម្លាប់មនុស្សអស់១.៥០០នាក់ ។ ទោះបីនាវាតានិចទីII មានរូបរាងដូចគ្នាទៅនឹងនាវាទីតានិចទី I ក្តី តែវាជាដែលមានលក្ខណៈបច្ចេកវិទ្យាទំនើបជាងជាពិសេសប្រព័ន្ធបង្ហាញផ្លូវ និងសុវត្ថិភាព ។
ក្រោយពីបញ្ចប់ការកសាងរួចរាល់នាវាទីតានិចទីIIនេះ នឹងធ្វើដំណើរពីអង់គ្លេសទៅកាន់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០១៦ខាងមុខនេះ ៕


ចែករំលែកព័តមាននេះ