យោងទៅតាមប្រភពព័ត៌មានស៊ីន ហួ ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២៨ មេសា ឆ្នាំ២០១២ បានឱ្យដឹងថា មានការប្រមូលផ្តុំគ្នាដ៏ធំមួយរបស់តារាបង្ហាញម៉ូដនៅក្នុងឧទ្យានកម្សាន្តសួនសត្វNanning Zoo នៅក្នុងប្រទេសចិន ។
នៅក្នុងពិធីជួបជុំគ្នានេះគេឃើញមានវត្តមានតារាម៉ូដែលបរទេសចំនួន២០រូប រួមជាមួយនឹងតារាម៉ូដែលចិនចំនួន៥០រូប ចូលរួមបង្អួតសម្រស់គ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតការជួបជុះគ្នានេះក៏ជាការរំលឹកដល់ការសប្បាយរបស់តារាម៉ូដែលអាជីពផងដែរ។
ការជួបជុំគ្នាដ៏ធំនេះ ត្រូវបានគេប្រារព្ធធ្វើឡើងនៅក្នុងពិធីបើកសម្ពោធសួនកម្សាន្តដែលមានឈ្មោះថា ពិភពសមុទ្រ Caribbean នៅក្នុងសួនសត្វ Nanning Zoo ភាគខាងត្បូងប្រទេសចិន ៕







ចែករំលែកព័តមាននេះ