ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ ប៉ូលីដា ទទួល​ចិញ្ចៀន​​ពេជ្រ​​ទំហំ​៨​លី​១គ្រាប់​អម​ដោយ​ទំហំ​៥​លី​៥​គ្រាប់ ​នៅ​ជុំ​​វិញ​​​ក្នុង​ថ្ងៃ​ភ្ជាប់​​ពាក្យ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​រាត្រី​​ថ្ងៃទី​​២៩ មេសា ២០១២ កន្លង​​ទៅ ក្នុង​​​កម្ម​វិធី​​ហូប​​​បាយ​ជុំ​​គ្នា​​រវាង​​ស្ថានីយ​​ទូរទស្សន៍​​ជាតិ​​កម្ពុជា​​ និង​សិល្បករ​​សិល្បការិនី​​​ ឬកម្ម​វិធី​ជោគជ័យ​​នៃ​កិច្ច​ប្រជុំ​​​អាស៊ាន​ដែលស្ថានីយ​​ទូរទស្សន៍​​​​ជាតិ​បានរៀប​ចំ​​កម្ម​​វិធី​​​អប​អរ​សាទរ​​​នេះឡើង។ គេ​សង្កេត​ឃើញ​​​នាង​សំ​ ប៉ូ​លីដា​​ បាន​បណ្តើ​រ​​លោក ស្វាយ​ ស៊ី​សុថា ហៅ​​​ខ្ចា​ដំរី​ អតីត​​​គ្រូ​បង្ហាត់​​​រាំ​ដែល​​​ល្បី​ឈ្មោះ​​​​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​យ៉ាង​ស្រស់​ស្រាយ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។ អ្នក​ទាំង​២បាន​​​ឱ្យ​​កោះ​សន្តិ​ភាព​ដឹងថា នៅ​ព្រឹក​​​ថ្ងៃទី​​​១ ខែ​​ឧសភា ឆ្នាំ​​​២០១២ នេះ​វេលា​ម៉ោង​​​៨ព្រឹក​​​​ពួកគេ​នឹង​ធ្វើ​​ពិធី​​​បំពាក់​​ចិញ្ចៀន​​​ភ្ជាប់​ពាក្យ​​​ ដែល​​មាន​ការ​អញ្ជើញ​​ចូល​រួម​​​ពី​សិល្បករ​សិល្បការិនី​​​ជាច្រើន​​​ផង​ដែរ ។

លោក​ស្វាយ ស៊ី​សុថា ហៅ​ខ្ចា​ដំរី​​ បាន​​ឱ្យ​ដឹង​​ថា ចិញ្ចៀន​​​ពេជ្រ​​ដែល​ត្រូវ​បំពាក់​​ឱ្យ​«អូន​ដា»មាន​ទំហំ​​គ្រាប់​ពេជ្រ​៨លី​​១​គ្រាប់​​​នៅ​កណ្តាល​​​​អម​ដោយ​​​គ្រាប់​​ពេជ្រ​​ទំហំ​​​៥លី​​ចំនួន​​​​៥គ្រាប់​​ទៀត​ដាំ​​​នៅ​ជុំ​វិញ​​​ ។ ចំពោះ​​ថ្លៃ​​មង្គល​​ការ​អ្នក​នាង​​​សំ​ ប៉ូលីដា បាន​ប្រាប់​ថា ខាង​ប្រុស​​​គេ​ធានា​​​​រ៉ាប់​រង​​​ក្នុង​ពិធី​​មង្គល​​កា​រទាំង​ស្រុង​​ ។ លោក​ខ្ចា​​ដំរី​​ និយាយថា ម្តាយ​​លោក​និង​​លោក​ធ្វើ​គ្រប់​​បែប​យ៉ា​ង​ទាំង​អស់​​ឱ្យ​តែ​​អូន​​ដា​នាង​​សប្បាយ​​ចិត្ត។ លោក​បញ្ជាក់​​ថា ស្នេហា​​របស់​លោក​​និង សំ​ ប៉ូលីដា បាន​ចាប់​​កំណើត​​​ឡើង​​កាល​ពី​​ចុង​ឆ្នាំ​​​២០១១ថ្មីៗ​​នេះ​ ក្រោយ​​ពីនាង​មាន​វិបត្តិ​​​ត្រូវ​គេធ្វើ​បាប​ទាំង​ចិត្ត​​ទាំង​​កាយ​ ​​ដែល​កាសែត​​​កោះ​សន្តិភាព​​ធ្លាប់​បាន​ចុះ​ផ្សាយ​​​កន្លង​​មក​​ផង​ដែរ។ លោក​​ស្វាយ ស៊ីសុថា សច្ចាថា នឹង​ថែរក្សា​​​​​អូន​ដា លើក​តម្កើង​​​អូន​ដា​ឱ្យដូច​នារី​​ខ្មែរ​ដទៃ​​​ទៀត ។ ដោយ​ឡែក​​អ្ន​ក​នាង​សំ ប៉ូលីដា វិញ​ធ្លាប់​​និយា​យ​ថា ក្រោយ​​ពីមេឃ​​ខ្មៅ​មានភ្លៀង​​​ផ្គររន្ទះ​​​យ៉ាង​ខ្លាំង​​​លើ​រូប​នាង​​​កន្លង​មក​​ពេល​នេះ​​ បាន​រលាយ​​ទៅតាម​ខ្យល់​​​អស់​ហើយ ។ ​មេឃ​​ក៏ប្រែ​ជា​​​​ស្រឡះ​​​ល្អ​សម្រាប់​​​ជីវិត​​របស់​នាង​​​ជា​​ចុង​ក្រោយ​​​ដែរ ។

នៅក្រោម​ក្រសែ​​​ភ្នែក​​សិល្បករ​​សិល្បការិនី​​​ និង​​ភ្ញៀវ​​កិត្តិ​យស​​​ជាច្រើ​ន​​​បាន​កោត​សរសើរ​​​​​នាង​សំប៉ូលីដា និង​លោក​ខ្ចាដំរី​​ថាគូរ​ស្នេហ៍​​​ទាំង​២នាក់​​​​នេះ​ពិត​​​ជា​សក្តិសម​គ្នា​​ណាស់​ ព្រោះ​​​វ័យ​ស្របាល​និងគ្នា​​ ហើយ​គេសង្ឃឹម​​​ថា និង​​រស់នៅ​​​ផ្អែម​ល្ហែម​​​ស្រឡាញ់​គ្នា​​​ដល់​ចាស់​​ព្រឹទ្ធ​​ចាស់​​ព្រេងទាំង​២នាក់​​រៀង​ៗ​ខ្លួន។ លោក​ស្វាយ​​ ស៊ីសុថា ហៅខ្ចាដំរី​​​ និង​នាង​សំប៉ូលីដា ​និយាយថា​ ក្រោយ​​ពីពិធី​ភ្ជាប់​ពាក្យ​​ព្រឹក​ថ្ងៃទី​​​​១ ឧ​សភា​​ នេះ​ហើយ​​​ ពួកគេ​ទាំង​​២នាក់​​បាន​ជ្រើស​រើស​​​​ថ្ងៃ​កំណត់​រៀប​​​មង្គល​​ការ​​​នៅ​ថ្ងៃទី​​១២ មិថុនា ២០១២ ខាង​មុខ​​នេះ ។ តារា​​​កំ​ប្លែង​​​និង​ច្រៀង​​​រូប​​នេះ​​បាន​និយាយ​​ទាំង​​រីក​រាយ​​​ថា «ជីវិត​​​នាង​ខ្ញុំ​​​មានន័យ​​ណាស់​​​នៅ​ពេល​​ជួប​​បង​ស៊ី​សុថា គឺ​គាត់​​ផ្តល់​ភាព​កក់​ក្តៅ​​ ក្តី​ស្រឡាញ់​​ពេញ​បេះដូង​​ដល់​​នាង​ខ្ញុំ» ៕