ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សុខ លីលី​ បើក​បេះដូង​ជូន​តែ​បុរស​នៅ​ទំនេរ​​ របស់​គេ​​ហាម​ទាក់​ទង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​​២៣​ឆ្នាំ ​ប្រកប​ដោយ​​រូប​សម្ផស្ស​​ស្រស់​ស្អាត​ទ្រលុក​ទ្រលន់​​​សាច់​ស​ខ្ចី​​សម្តី​ផ្អែម​ស្រទន់​​ដែល​​គេ​ស្គាល់​តាម​រយៈ​​កម្ម​វិធី​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​​នៅ​​ស្ថានីយ​ទូរទស្សន៍​នានា​​ថា ជា​តារាចម្រៀង​​មនោ​សញ្ចេត​នា និង​ប្រជា​​ប្រិយ​​ គឺ​កញ្ញា​សុខ លីលី ។ ក្នុង​ទឹក​​មុខ​ញញឹម​ដ៏​ស្រស់​​ចូល

រាជធានីភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​​២៣​ឆ្នាំ ​ប្រកប​ដោយ​​រូប​សម្ផស្ស​​ស្រស់​ស្អាត​ទ្រលុក​ទ្រលន់​​​សាច់​ស​ខ្ចី​​សម្តី​ផ្អែម​ស្រទន់​​ដែល​​គេ​ស្គាល់​តាម​រយៈ​​កម្ម​វិធី​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​​នៅ​​ស្ថានីយ​ទូរទស្សន៍​នានា​​ថា ជា​តារាចម្រៀង​​មនោ​សញ្ចេត​នា និង​ប្រជា​​ប្រិយ​​ គឺ​កញ្ញា​សុខ លីលី ។ ក្នុង​ទឹក​​មុខ​ញញឹម​ដ៏​ស្រស់​​ចូល​ចិត្ត​ស្លៀក​ពាក់​​បែប​ប្រពៃណី​ខ្មែរ​អាវ​ប៉ាក់សំពត់​ហូល​ ផាមួង មើល​ទៅ​សម​ជា​​កូន​ខ្មែរ តារា​​ចម្រៀង​ប្រជា​​ប្រិយ និង​​មនោ​សញ្ចេត​​នា​​រូប​នេះ​បាន​ឱ្យ​​ដឹង​ថា នាង​កំពុង​តែ​​ច្រៀង​បង្ហើរ​​សំឡេង​​នៅ​ភោជនីយ​ដ្ឋាន​ «​ហ្សង់​លីហ្សេ​» រាល់​រាត្រី ។

​ទោះ​បី​លីលី​និយម​ស្លៀក​ពាក់​​បែប​ប្រពៃណី​ខ្មែរ​នៅលើ​ឆាក​ប្រគំតន្ត្រី​​តាម​កម្ម​វិធី​ទូរទស្សន៍​​នានា​ក៏​ដោយ​តែ​ពេល​ច្រៀង​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ និង​កម្ម​វិធី​នៅតាម​បណ្តា​ខេត្ត​ក្រុង​ នាង​គឺ​ជា​តារា​​ដែលស្លៀក​ពាក់​​ទាន់​សម័យ​យុវ​វ័យ​ផង​ដែរ។ ​កញ្ញា​សុខ លីលី ​ត្រូវ​ជា​ប្អូន​បង្កើត​​តារា​ចម្រៀង​​សុខ ស្រីពេជ្រ ។ ​លីលី មាន​និស្ស័យ​​ស្រឡាញ់​​សិល្បៈ​ចម្រៀង និង​ចង់​​ដើរ​តាម​គន្លង​បង​ស្រី​។ នៅ​ឆ្នាំ២០០៦ ​នាង​បាន​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី​យុវ​តារា​នៃ​ស្ថានីយ​​ទូរទស្សន៍​​បាយ័ន​ដោយ​ជាប់ជា​តារា​សម្តែង ។ ក្រោយ​មក​លីលី​​ក៏​បាន​ចូលរួម​សម្តែង​ថត​កាយ​វិការ​ខារ៉ាអូខេ​ឱ្យ​ផលិត​កម្ម​ក្រៅ​ប្រទេស​មួយ​ចំនួន ហើយ​​នៅ​ឆ្នាំ ២០០៧ ​ដោយ​សារ​ការ​ងារ​​សម្តែង​ថត​កាយ​វិការ​ខារ៉ាអូខេ​​ និង​ច្រៀង​​ក្នុង​ភោជនីយ​ដ្ឋាន​មាន​ការ​មមា​ញឹក​​នោះ លីលី​ក៏​បាន​ឈប់​សម្រាក​​ពី​ការ​សិក្សា​​ត្រឹម​ថ្នាក់​​ទី១២ ។

ក្នុង​ឆ្នាំ២០១២ ​នេះ លីលីកំពុង​​ខំ​​កសាង​កេរ្តិ៍​ឈ្មោះ​​ឱ្យ​​ល្បី​ដូច​បង​ស្រី​តាម​រយៈ​ការ​ឡើង​ច្រៀង​នៅ​លើ​ឆាក​ប្រគំតន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្សន៍​​នានា​គ្រប់​កម្ម​វិធីគ្រប់​​ប៉ុស្តិ៍​​ដូច​ជា​​ប៉ុស្តិ៍​បាយ័ន អប្សរា ប៉ុស្តិ៍​លេខ​៣ ​​ប៉ុស្តិ៍​លេខ​៥  ហើយ​​ជា​ពិសេ​ស​និង​​ញឹក​ញាប់​​ផង​គេ​នោះ​​ គឺ​ច្រៀង​ជា​កិត្តិ​​យស​ក្នុង​​កម្ម​វិធី​មន្ត​ស្នេហ៍​​សំនៀង​របស់​ស្ថានីយ​ទូរទស្សន៍ CTN ។ កញ្ញា​លីលី ​ក្រៅពី​អាជីព​លក់​សំឡេង​នៅ​ក្នុង​ភោជនីយ​ដ្ឋាន និង​​នៅ​តាម​កម្មវិធី​ប្រគំតន្ត្រី​​បែ​ប​ទេស​ចរណ៍​​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ និង​តាម​កម្ម​វិធី​​ទូរទស្សន៍​​នានា​នោះ​នាង​កំពុង​តែធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​​មួយ​របស់​បង​ស្រីនាង​ផង​ដែរ ។

​ក្នុង​ទឹក​មុខ​ដ៏​ស្រស់​​បំព្រង​តារា​​រូប​នេះបាន​អះ​អាងថា ​បេះដូង​នាង​​នៅ​ក្រពុំ​ព្រហ្ម​ចារី​ល្អ​ស្អាត​បរិ​សុទ្ធ​​មិន​ទាន់​មាន​​ពាក់ព័ន្ធ​​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​នៅ​ឡើយ​​​ទេ ។ ​​ពេល​នេះ​នាង​សូមប្រកាស​​​បើក​បេះដូង​​​ តែបើក​ជូន​តែ​បុរស​នៅ​ទំនេរ​​ ឯអ្នក​មាន​ប្រពន្ធ​កូន​ មាន​គូ​​ស្នេហ៍​ ​ជា​កម្ម​សិទ្ធិ​របស់​គេ​នោះ​នាង​មិន​ទទួល​​យក​ទេ ។ ​កញ្ញា​លីលី និយាយថា​ កន្លង​មក​មាន​បុរស​ជា​ច្រើន​តាម​ញ៉ែ​សុំ​ស្នេហ៍​​ពីនាង​ តែ​នាងបដិ​សេធ​​មិន​ទទួល​យក​ ព្រោះ​បុរស​ទាំង​នោះ​សុទ្ធ​តែ​ជារបស់​គេ ។

កញ្ញា​សុខ ​លីលី មាន​ស្រុក​កំណើត​នៅ​​ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង នា​ង​មាន​បង​ប្អូន​៤​នាក់ ​ស្រី​៣ ប្រុស​ម្នាក់ នាង​ជា​កូន​ទី៣ ។ គ្រួសារ​របស់​នាង​​មក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ តាំងពី​​នាង​នៅ​កុមារ​ភាព​មក​ម៉្លេះ​​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​​ចំការ​មន ៕