យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកូរ៉េចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៧ មេសា ឆ្នាំ២០១២ បានឱ្យដឹងថា តារាចម្រៀងកូរ៉េដែលមានរូបសម្ផស្សស្រស់ស្អាត និងទេពកោសល្យចម្រុះ ស៊ុន ដាំប៊ី ត្រូវបានជ្រើសរើសជាតារាម៉ូដែលរបស់ក្រុមហ៊ុនសួនទឹកកម្សាន្ត Ocsean World ។
បុគ្គលិកម្នាក់ប្រចាំការនៅក្នុងសួនទឹកកម្សាន្ត Ocsean World បាននិយាយថា មូលហេតុដែលក្រុមហ៊ុនសម្រេចជ្រើសរើសយករូបនាង គឺដោយសារតែនាងមានរាងសិចស៊ីអាចទាក់ទាញអថិតិជនបានច្រើន ។ បុគ្គលិករូបនោះបានបន្តឱ្យដឹងទៀតថា រូបរាងដ៏ស្រស់ផូរផង់របស់នាង គឺស័ក្តិសមខ្លាំងណាស់សម្រាប់សួនទឹកកម្សាន្តរបស់យើងដែលជាសេវាកម្មផ្តល់ការរំភើបដល់មនុស្សទូទៅ ។ ចំណែកឯនាងស៊ុន ដាំប៊ី វិញបាននិយាយក្រោយពីពិធីចុះកិច្ចព្រមព្រៀងដោយក្តីរំភើបថា នេះគឺជាកិត្តិយសមួយសម្រាប់នាងដែលបានក្រុមហ៊ុនផ្តល់ទំនុកចិត្តឱ្យនាង ហើយនាងសង្ឃឹមថា នឹងជួយឱ្យក្រុមហ៊ុននេះ ទទួលបានជោគជ័យក្នុងមុខជំនួញ ។
គួររំលឹកដែរថា នាងស៊ុន ដាំប៊ី មានមុខរបរច្រើន គឺជាតារាចម្រៀង, សម្តែង និងដើរម៉ូដ។ បច្ចុប្បន្ននាងកំពុងតែមានការមមាញឹកថតរឿងភាគ “ Lights and Shadow” ហើយនៅពេលថតរឿងនេះចប់នាងមានគម្រោងវិលត្រឡប់ចូលឆាកសិល្បៈវិញ៕






ចែករំលែកព័តមាននេះ