យោងតាមប្រភពពីគេហទំព័រសិល្បៈចិន ចេញផ្សាយថ្ងៃទី២៥ មេសា ២០១២ ឱ្យដឹងថា នាង ហ្កាន លូលូ (Gan Lulu) តារាម៉ូដែលល្បីរន្ទឺខ្ទរខ្ទារក្នុងពិភពសិល្បៈចិន បានបង្ហាញវត្តមានគួរភ្ញាក់ផ្អើលក្នុងកម្មវិធីពិព័រណ៍រថយន្តឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ។
ភាពភ្ញាក់ផ្អើលរបស់តារាម៉ូដែល ហ្កាន លូលូ គឺដោយសារនាងស្លៀករ៉ូបរាងអក្សរវី (V) ដែលមើលទៅចេញសាច់សខ្ចីដ៏ទ្រលុកទ្រលន់របស់នាងបង្អួតតារាម៉ូដែលស្រីក្មេងៗឯទៀត រួមទាំងអ្នកថតរូបទាំងឡាយ ដែលមានវត្តមានក្នុងកម្មវិធីនោះផងដែរ។
ការបង្ហាញខ្លួនដ៏សិចស៊ីរបស់នាង បានធ្វើឱ្យអ្នកចូលរួមទាំងឡាយ នាំគ្នាចោមរោមនិងចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនោះ ។ ជាពិសេស ពួកតារាបង្ហាញម៉ូដវ័យក្មេងស្អាតៗ នាំគ្នាខ្សឹបខ្សៀវលួចសរសើរសាច់សខ្ចីដ៏ម៉ដ្ឋខៃរបស់នាងគ្រប់ៗគ្នា ។
ប្រភពបានឱ្យដឹងទៀតថា នាង ហ្កាន លូលូ កាលពីមុនត្រូវម្តាយរបស់នាងបង្ហោះវីដេអូឃ្លីបមួយឈុតនៅតាមប្រព័ន្ធអ៊ិនធើរណេត បង្ហាញអំពីឈុតអាក្រាតកាយ ខណៈដែលនាងកំពុងងូតទឹក ហើយចាប់ពីថ្ងៃនោះមកម្តាយកូនរបស់ពួកគេហាក់ដូចជាមិនសូវចុះសម្រុងនឹងគ្នា ។ ដោយឡែក ម្តាយរបស់នាងមើលទៅដូចជាសប្បាយចិត្តនឹងយកទូរស័ព្ទម៉ាក iPhone ទៅថតរូបអាក្រាតកាយកូនស្រីរបស់ខ្លួនផងដែរ ៕







ចែករំលែកព័តមាននេះ