តាមប្រភពពីទីភ្នាក់ងារព័ត៌មាន AP ផ្សាយឱ្យដឹងថា ទស្សនាវដ្តី«ភីផល» បានប្រកាសឈ្មោះស្ត្រីដែលស្អាតបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១២ បានទៅលើនាងប៊ីយ៉ុនសេ តារាចម្រៀងដ៏ល្បីឈ្មោះជនជាតិអាមេរិក អាយុ៣០ឆ្នាំ ជាម្ចាស់រង្វាន់«ហ្គ្រេមមី»ដែលទើបសម្រាលបានកូនស្រី ក្លាយជានារីស្អាតបំផុតលើលោក ។
នាងប៊ីយ៉ុនសេ និយាយថា នាងមានអារម្មណ៍ថា ខ្លួនមានរូបរាងស្អាត និងកាន់តែស្រស់ប្រិមប្រិយ ចាប់តាំងពីសម្រាលកូនស្រីរួចមក ដែលកន្លងមកមិនធ្លាប់នឹកស្មានថា ខ្លួននឹងមានភាពលេចធ្លោនៅលើពិភពលោកទេ រួមទាំងមានការកោតសរសើរថា កូនស្រីគឺជាមនុស្សគួរឱ្យស្រឡាញ់ ។
គួរបញ្ជាក់ថា នាងប៊ីយ៉ុនសេ បានរៀបការជាមួយលោក ជេ ស៊ី តារាចម្រៀងដ៏ល្បីឈ្មោះ និងសម្រាលបានកូនស្រីម្នាក់ឈ្មោះប៊្លូ អាយវី ខាទ័រ ក្នុងខែមេសា នេះ ។សម្រាប់មនុស្សល្បីៗផ្សេងទៀត ដែលជាប់ចំណាត់ថ្នាក់ជាស្ត្រីដ៏ស្អាតបំផុតនៅលើពិភពលោក រួមមាននាងជូលៀ រ៉ូប៊ើត និងនាងនីខូល ឃីតមេន ៕
ចែករំលែកព័តមាននេះ