ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន់ រៀម​​រត​នៈ ហៅ​​វីហ្សា ធ្វើ​ការ​​ពេល​​យប់​​រ​ក​​ប្រាក់​ដើម្បី​​ផ្គត់​​ផ្គង់​ការ​​សិក្សា

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ៖ តារា​​​សម្តែ​ង​​កាយ​វិការ​​​ខា​រ៉ា​អូ​ខេ និង​​ភាព​យន្ត​ ​គន់ រៀម​រតនៈ ហៅ​វិហ្សា ក្នុង​វ័យ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃ​វែង​ ។ តារាសម្តែងរូប​នេះ​​ជា​កូន​​កំព្រា​ឪពុក​ម្តាយ​ ហើយ​ខិត​ខំ​ប្រឹង​ប្រែង​​​រក​ប្រាក់​ផ្គត់​ផ្គង់​​ក្នុង​ការ​រស់​នៅ​ និង​បន្ត​ការ​សិក្សា​ភាសា​អង់​គ្លេស​ និង​ភាសា​ចិន ។

តា​រា​សម្តែង​​​ខ្ពស់​ស្រឡះ​១,៧៥​ម៉ែត្រ​ លេង​ខ្លួន​បែប​តារា​ភាពយន្ត​កូរ៉េ​ជាជាង​បែប​ជាតិ​ខ្មែរ​​ខ្លួន​ឯង​រូប​នេះ មាន​បង​ប្អូន​៦​នាក់ សុទ្ធ​តែប្រុស​ទាំង​អស់​ ហើយ​លោក​ជា​កូន​ទី​៥​ ។ ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​​នា​ឆ្នាំ​១៩៩៦ វីហ្សា​ ចាក​ចេញ​ពី​បង​ប្អូន​ ពី​ស្រុក​កំណើត​មក​តស៊ូ​រស់​នៅ​ក្នុង​​រាជ​ធានីភ្នំពេញ​ ដោយ​រក​ការងារ​ធ្វើ​ផង​ សិក្សា​រៀន​សូត្រ​ផង ។ នៅ​​ឆ្នាំ​២០០៤ ដោយ​សារ​​មាន​និស្ស័យ​ស្រលាញ់​​សិល្បៈ​សម្តែង​ និង​ឃើញ​វិស័យ​សិល្បៈ​សម្តែង​មាន​ការ​រីក​ចម្រើន​ លោក​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មាន​​តម្លៃ​មួយ​ចំនួន​ទៅ​ហាត់​រៀន​សម្តែង​នៅ​ក្នុងក្លឹប​សិល្បៈ​មួយ​រយៈ​ហើយ​បាន​ចេញ​សម្តែង​​​​កាយ​វិការ​ខារ៉ា​អូខេ ឱ្យ​ផលិតកម្ម​ក្នុង​និង​ក្រៅ​ប្រទេស​ជាច្រើន​​ ដូច​ជា​ផលិតកម្ម​សាន់​ដេ រៃមាស តោមាស បុប្ផា ម៉ៃ​សា​ម៉េត និង​ពន្លឺ​នាគ​ហោះជាដើម ។

តា​រាលេងខ្លួន​តាម​តារា​បរទេស​រូប​នេះ​ឱ្យ​ដឹង​​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​ ក្រៅ​ពី​សម្តែង​កាយ​វិការ​​ខារ៉ាអូ​ខេ លោក​​ធ្លាប់​​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​​​​រឿង​ខ្លីៗ​អប់​រំ​​មួយ​ចំនួន​ឱ្យ​កម្ម​វិធីកម្ម​​លោកី​យ៍​នៃ​ស្ថានីយ​ទូរទស្ស​ន៍​ ប៉ុស្តិ៍​លេខ​៥ ដូច​ជា​រឿង​​តំណក​់ចុង​ក្រោយ និង​រឿង​ធ្វើ​ល្អ​បាន​ល្អ​  ជាដើម​ ដោយលោក​​សម្តែង​ជា​តួ​ឯក ។ ​ក្រៅ​ពី​នេះវីហ្សា​ធ្លាប់​​មាន​កិត្តិយសឡើង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ ។ ការ​ឡើង​ច្រៀង​នោះ​លោក​​ជ្រើស​រើស​យកបទ​​ចម្រៀង​របស់​លោក​ណុប​ បាយ៉ារិទ្ធិ មក​ច្រៀង​ដូច​ជ​ា​បទ​«​កុំ​ភ្លេច​ខ្ញុំ» បទ«​ត្រីកោណ​ស្នេហ៍» និង​បទ​ច​ម្រៀង​របស់​លោក​នី​កូល ផងដែរ ។

គន់​ រៀម​រតនៈ​ ហៅ​​វីហ្សា ​ប្រាប់​​ថា សព្វ​ថ្ងៃ​​​ពេល​ទំនេរ​ពី​ការ​សម្តែង​​ លោក​សិក្សា​ភាសា​អង់​គ្លេស​ និង​ភាសា​ចិន ហើយ​ពេល​យប់​​ធ្វើ​​ការ​នៅ​ក្នុង​​ក្លឹប​រាត្រី​មួយ​​នៅ​ក្បែរ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ ​​ជា​មេការ ។ ដោយ​សារ​ខ្លួន​​នៅ​ក្មេង​កំពុង​បន្ត​ការ​សិក្សា​ ដូច្នេះ​វីហ្សា អះ​អាងថា ​មិន​ទាន់​​គិត​រឿង​ស្នេហា​ទេ គឺ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ និង​ធ្វើ​ការ​រក​ប្រាក់​បន្តិច​សិន ៕