ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តុ​​​​នៅ​ភោជ​នី​យ​ដ្ឋាន​​​​របួស​បាក់​​ជើង​​ពី​រ​កំណាត់​​ដោយ​សារ​​ចោ​រ​ប្លន់​ម៉ូតូ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​​រង​​របួស​​យ៉ាង​ធ្ងន់​ធ្ង​រ​​​បាក់​ជើង​ខាង​ឆ្វេង​​ពី​រ​កំណាត់​​​និង​​ដាច់​​​រ​លាត់​មុខ​​​ ​សន្លប់​បាត់​ស្មា​រតី​​ដេក​ដួល​​នៅ​លើ​​​ចិញ្ចើម​ផ្លូវ​​ ត្រូវ​ប្រជា​ពល​រដ្ឋ​​​ដែល​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​​ផ្លូវ​នោះ​ប្រទះ​ឃើញ​ហៅ​រថយន្ត​​ពេទ្យ​​ដឹក​​ទៅ​សង្គ្រោះ​​ ដែល​មុន​​ដំបូង​​គេ​នឹក​ស្មាន​​ថា​ យុវ​ជន​នោះ​​​​រង​របួស​​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ប៉ុន្តែ​​​ក្រោយពេល​​​​

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​​រង​​របួស​​យ៉ាង​ធ្ងន់​ធ្ង​រ​​​បាក់​ជើង​ខាង​ឆ្វេង​​ពី​រ​កំណាត់​​​និង​​ដាច់​​​រ​លាត់​មុខ​​​ ​សន្លប់​បាត់​ស្មា​រតី​​ដេក​ដួល​​នៅ​លើ​​​ចិញ្ចើម​ផ្លូវ​​ ត្រូវ​ប្រជា​ពល​រដ្ឋ​​​ដែល​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​​​ផ្លូវ​នោះ​ប្រទះ​ឃើញ​ហៅ​រថយន្ត​​ពេទ្យ​​ដឹក​​ទៅ​សង្គ្រោះ​​ ដែល​មុន​​ដំបូង​​គេ​នឹក​ស្មាន​​ថា​ យុវ​ជន​នោះ​​​​រង​របួស​​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ ប៉ុន្តែ​​​ក្រោយពេល​​​​ក្រុម​​​​គ្រូ​ពេទ្យ​​​សង្គ្រោះ​​ឱ្យ​ដឹង​​ខ្លួន​​​​យុវ​ជន​នោះ​​ប្រាប់​​​ថា រូប​គេ​​​ត្រូវ​ក្រុម​ចោរ​​​​ប្លន់​​​មានគ្នា​​៣នាក់​​​ប្រដាប់​​ដោយ​​ដំបង​​​ដែក​ជិះ​ម៉ូតូ​​​ដេញ​​តាម​ស្ទាក់​​​វាយ​ប្លន់​​​យក​ម៉ូតូ​១គ្រឿង​​​ ខណៈ​ពេល​រូប​គេ​​កំពុ​ង​ជិះ​​​​ម៉ូតូ​​​ចេញ​ពី​​​ភោជនី​​យដ្ឋាន​​​សែន​រីក​រាយ​​ត្រឡប់​ទៅ​​ផ្ទះ​ជួល​ ។

ប្រជា​ពល​រដ្ឋ​​​​បាន​ប្រទះ​ឃើញ​​យុវ​ជន​​​នោះ​ដេក​​ដួល​នៅ​តាម​ចិញ្ចើម​ផ្លូវ​​​លេខ​២០០៤ កែង​​មហា​វិ​ថី​​សហព័ន្ធ​រុស្ស៊ី​ ភូម​ប៉ប្រក​​ខាង​ត្បូង​​ សង្កាត់​កាកាប​​ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ កាល​ពី​​វេលា​ម៉ោង​​​៣និង​​៣០​នាទី​​ទៀប​​ភ្លឺ​​​ថ្ងៃទី​​៥ មេ​សា ​។ ​យុវ​ជន​រង​គ្រោះ​​​ដោយ​ក្រុម​​​ចោរ​​វាយ​​ប្លន់​​​នោះ​ឈ្មោះ​ ខេង​ ពឿន ​អាយុ​​១៩ឆ្នាំ ​​ជា​អ្នក​រត់​តុ​​​​នៅ​ក្នុង​ភោជនី​យ​ដ្ឋាន​​​សែន​​រីក​រាយ​​​​ ដែល​មាន​ទី​​តាំង​​​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​​​លេខ​​២០០៤​ ភូមិ​​ត្រពាំង​​​​ណូ សង្កាត់​​​កាកាប​ ​​មាន​ស្រុក​កំណើត​នៅ​​​​​ម្តុំ​​​ផ្សារ​​​ទូក​មាស ឃុំ​ទូក​​​មាស ស្រុ​ក​បន្ទាយ​​​មាស ខេត្ត​កំពត ​​បាត់​បង់​​ម៉ូតូមួយ​គ្រឿង​​​ម៉ាក​​​ហុងដា​​​​សេ​​១២៥​ សេ៊រី​ឆ្នាំ​​២០១០​ ​​ពណ៌​​​ខ្មៅ​ អត់​​​​​ស្លាក​លេខ​ ចំ​ណែក​​​ឯក្រុម​​​ចោរ​ប្លន់​​​មាន​គ្នា​​​​​៣នាក់​​​ប្រដាប់​​ដោយ​​ដំបង​ដែក​ ​​​ជិះ​ម៉ូតូ​​១គ្រឿង​​​​​ម៉ាក​ហុង​ដា​​​​សេ​១២៥​​សេ៊រី​ឆ្នាំ​​២០១២ ​ពណ៌​ខ្មៅ​ ​។ ក្រោយ​​​​វាយ​ជន​រង​គ្រោះ​​​​​​​ឱ្យរង​​របួស​បាក់​ជើង​​ឆ្វេង​​​ពីរ​កំណាត់​​ ​និង​ដួល​​​​​រលាត់​មុខ​​​ស​ន្លប់​​​បាត់​​ស្មា​​រតី​​  ហើយ​ពួក​​​ចោរ​​​បាន​គេ​ចខ្លួន​ទៅ​បាត់​​​ស្រមោល ។

​​​យុ​វ​ជន​រូប​នោះ​​បាន​ប្រាប់​​​គេ​​ឯង​​​នៅ​ក្នុង​​​មន្ទីរ​​​ព្យា​បាល​​​ និង​​សម្ភព​​​ចោម​​ចៅ​ថា ​នៅ​វេលា​​​​ម៉ោង​​​១២​និង​​២០​នាទី​​​​​​រំ​លង​អធ្រាត្រ​​​​​​​រូប​គេ​ជិះ​​​ម៉ូត​ូ​​​ចេញ​​​ពី​​កន្លែង​​​ធ្វើ​ការ​​​នៅភោ​ជ​នីយ​​ដ្ឋាន​​សែន​​រីក​រាយ​ ក្នុង​បំណង​​ទៅ​ផ្ទះ​​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​​ ប៉ុន្តែ​​រូប​គេ​​មិន​បាន​​ប្រាប់​​ថា​ផ្ទះ​​​ជួល​នោះ​នៅ​ម្តុំ​ណា​ទេ ។ ​ពេល​​ជិះ​ម៉ូតូ​​​ផុត​ពី​ហាង​បន្តិច​ ស្រាប់​តែ​មាន​​​ជន​សង្ស័យ​​​​៣នាក់​​​ជិះ​ម៉ូតូ​​ដេញ​តាម​​ពី​ក្រោយ​​​​​​​រួច​កៀរ​​​​ផ្តួល​​​​​បន្ទាប់​មក​​ក៏​បាន​ប្រើ​ដំបង​ដែក​​វាយ​​​សំពង​​មកលើ​រូប​​គេ​​បណ្តាល​​ឱ្យ​​រង​របួស​​​បែប​នេះ​​ រួច​​​ក៏​យក​ម៉ូតូជិះទៅ​បាត់​ស្រមោលតែម្តង។ ​ទោះ​បី​​ជា​បែប​ណា​​​ ហេតុ​ការ​ណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​​​ការ​ភ្ញាក់​​ផ្អើល​​​នោះ​ទេ ​ហើយ​គេ​​​​ពុំ​ដឹង​ថា ​តើ​យុវ​ជន​​​​នេះ​ត្រូវ​​​ក្រុម​ចោរ​​វាយ​ប្លន់​​​យក​ម៉ូតូ​​បណ្តាល​ឱ្យ​របួស​​បែប​​នេះ​មែន​​ ឬ​យ៉ាង​​ណា​​នោះ​ឡើយ​ ហើយ​ការ​​​និ​យាយ​​រៀប​រាប់​​ខាង​លើ​​ហាក់​ដូ​ច​​ជាស្ថិត​​​​​ក្នុង​ស្ថាន​ភាព​​រវើ​រវាយ​ ។​

គេ​នៅ​​​មាន​មន្ទិល​​សង្ស័យ​​​ខ្លះ​​ៗ​​ ប្រសិន​បើ​​មាន​ហេតុ​ការ​ណ៍​ប្លន់​​បែប​នេះ​​​មែន​​ហេតុ​​អ្វី​បា​ន​ជា​មិន​​មាន​ការ​​​​ភ្ញាក់​ផ្អើល​​ ហើយ​សមត្ថ​កិច្ច​​​មិន​​​ដឹង​​ ឬ​ក៏​ក្រុ​ម​ចោរ​​​ប្លន់​​​ធ្វើ​សកម្ម​ភាព​​​វាយ​​យុ​វ​ជន​​​​​នោះ​​​ ។ ​ប៉ុន្តែ​​ប្រសិន​បើ​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក៏​គួរ​​តែ​ម៉ូតូ​របស់​​គេ​ស្ថិត​នៅ​​ក្បែរ​​​​កន្លែង​កើត​ហេតុ​ ឬ​​មាន​​​​កម្ទេច​កម្ទី​ម៉ូតូ​​​ដែល​បែក​ជ្រុះ​​នៅ លើ​​ថ្នលតែតាម​ការ​​អះអាង​​​​ថា គេ​ឃើញ​​តែ​ជន​រង​គ្រោះ​​ដេក​​សន្លប់​​ប៉ុណ្ណោះ មិនឃើញ​​ម៉ូតូ​​ឡើ​យ​ ៕