ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​​​​​​អាមេរិក​​​តៃល័រ​ ស្វ៊ីស​​​ទទួលបាន​​​ពាន​​រង្វាន់​​​Entertainer of The Year

14 ឆ្នាំ មុន

យោ​ង​ទៅតាម​​​ប្រភព​​ព័ត៌មាន​​​ពីគេហ​ទំព័រ​​ដេលី​​​ ឈីលី​​​ចេញ​​ផ្សាយ​​កាលពី​​ថ្ងៃច័ន្ទ ទី​​​២ មេសា​​ ឆ្នាំ​​២០១២​ បាន​ឱ្យដឹង​ថា តារាចម្រៀង​​​ប្រជា​​ប្រិយ​​​​អាមេរិក​​តៃល័រ ស្វ៊ីស​​​​​ទទួល​បាន​​​ពាន​រង្វាន់​​​Entertainer Of  The Year ក្នុង​​ឱកាស​​​ប្រារព្ធ​​​ពិធី​​​ប្រគល់​​ពាន​រង្វាន់​​​តន្ត្រី​​ប្រចាំ​ឆ្នាំ​​​លើកទី​​​៤៧ ​នៅ​​រដ្ឋ​​​នេវ៉ាដា ក្រុង​​​ឡាស់​វេហ្គា​​ស់​ កាលពី​​​​រាត្រី​​ថ្ងៃអាទិត្យ​​ ទី​​១ ​ខែមេសា​ ឆ្នាំ​​​២០១២​កន្លង​​មក​នេះ​​ ​​​។នេះ​ជាពាន​រង្វាន់​​​ទី ២​ ក្នុង​រយៈ​​ពេល​​២៤​ម៉ោង​​​ បន្ទាប់​​ពីនាង​​ទទួល​​បាន​​ពាន​រង្វាន់ Kid’s Choice ដែល​ប្រគល់​​​ជូន​ដោយ​​លោក​ស្រី​​​មីសែស​ អូប៉ាម៉ា ចំពោះ​ការ​ងារ​​​សប្បុរស​ធម៌​​​របស់​តៃ​ល័រ​​ស្វ៊ីស​ ។

តារាចម្រៀង​​​វ័យ​​២២ឆ្នាំ​​ ​សក់​ពណ៌ទង់​ដែង​​​​​ តៃល័រ ​​ស្វ៊ីស​​​ បាន​ក្លាយ​​​ទៅជា​​ស្ត្រី​ទី ​២​ ដែល​​​ឈ្នះ​​ពាន​រង្វាន់​​​២បន្ទាប់​​ពីនាង​​បាន​​ផ្តួល​​​បេក្ខ​នារី​​​ល្បី​ៗចំនួន​​​​៩រូប​​ផ្សេង​​ទៀត​ ។
បន្ទាប់​ពី​​​ទទួលបាន​​ជ័យ​ជម្នះ​​​​​តៃ​ល័រ​​​បាន​និយាយថា ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ពាន​រង្វាន់​​​ទាំង​២​​នេះ​ ។ ខ្ញុំ​​សូម​ថ្លែង​​អំណរគុណ​​​ដ៏ ជ្រាល​ជ្រៅ​​​ចំពោះ​​អ្នក​​​គាំទ្រ​​​ទាំង​អស់​​ដែលបាន​​​ផ្តល់​​ទំនុកចិត្ត​​ឱ្យ​ខ្ញុំ​​ ហើយ​ខ្ញុំ​​ក៏​​​សូម​​​គោរព​និង​ស្រ ឡាញ់​​​ដល់​​អ្នក​​រាល់​គ្នា​​ទាំង​​អស់ ៕​​