យោងទៅតាមប្រភពព័ត៌មានស៊ីនហួ ចេញ ផ្សាយកាលពីថ្ងៃច័ន្ទ ទី២ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា ការប្រឡងជ្រើសរើសកំពូលតារាម៉ូដែលចិនដែលបានរៀបចំធ្វើឡើងក្នុងទីក្រុងប៉េកាំងត្រូវបានបញ្ចប់ហើយ ។ នៅក្នុងការប្រឡងជ្រើសរើសកំពូលតារាម៉ូដែលលើកទី៧នេះជ័យលាភីលេខ១ត្រូវបានទៅលើកញ្ញាZhang Jing ចំណាត់ថ្នាក់លេខ២បានទៅលើកញ្ញាSong Kexinនិងចំណាត់ថ្នាក់លេខ៣បានទៅលើកញ្ញា Li Jiayi។ កញ្ញាZhang Jingគឺជាតារាម៉ូដែលមកពីតំបន់Mongolia Autononomous ភាគខាងជើងប្រទេសចិន ចំណែកឯកញ្ញាSong Kexin និងLi Jaiyiគឺជាតារាម៉ូដែលមកពីទីក្រុងប៉េកាំង ។
គួររំលឹកដែលថាការរៀបចំ ប្រឡងជ្រើសរើសកំពូលតារាម៉ូដែលលើកទី៧នេះ ត្រូវបានរៀបចំធ្វើឡើងតាំងពីពាក់កណ្តាលខែមីនា រហូតមកដល់ថ្ងៃទី ២ មេសា ឆ្នាំ២០១២ នេះទើបបានបញ្ចប់ ។ ក្នុងការប្រឡងនេះមានបេក្ខនារីជាច្រើនរូបចូលរួមប្រឡង ៕












ចែករំលែកព័តមាននេះ