ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាង ច័ន្ទ សុម៉ាលី ទៅ​អូស្រ្តា​លី​រក​លុយ​មក​ចិញ្ចឹម​កូន

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ នាង​ច័ន្ទ សុម៉ាលី ក្នុង​វ័យ​៣០​ឆ្នាំ ឆ្លង​កាត់​ជីវិត​​​ជា​អ្នក​​ចម្រៀង​​នៅ​តាម​ភោជនីយដ្ឋាន​ជាង​១០​ឆ្នាំ​ ។ ​ក្រៅ​ពី​ច្រៀង​លក់​សំ​ឡេង​រក​ប្រាក់​ក្នុង​ភោជនីយដ្ឋា​ន​យក​មក​ចិញ្ចឹម​កូនក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​ នាង​តែង​តែ​មាន​ឱ​កាស​បាន​ឡើង​ច្រៀង​​ជា​កិត្តិ​យស​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​បណ្តា​ស្ថា​នីយ​ទូរទស្សន៍​នានា​គ្រប់​

រាជធានី​ភ្នំពេញ ៖​ នាង​ច័ន្ទ សុម៉ាលី ក្នុង​វ័យ​៣០​ឆ្នាំ ឆ្លង​កាត់​ជីវិត​​​ជា​អ្នក​​ចម្រៀង​​នៅ​តាម​ភោជនីយដ្ឋាន​ជាង​១០​ឆ្នាំ​ ។ ​ក្រៅ​ពី​ច្រៀង​លក់​សំ​ឡេង​រក​ប្រាក់​ក្នុង​ភោជនីយដ្ឋា​ន​យក​មក​ចិញ្ចឹម​កូនក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​ នាង​តែង​តែ​មាន​ឱ​កាស​បាន​ឡើង​ច្រៀង​​ជា​កិត្តិ​យស​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​បណ្តា​ស្ថា​នីយ​ទូរទស្សន៍​នានា​គ្រប់​ប៉ុស្តិ៍។

​ឆ្នាំ​២០១២​នេះ ក្រៅ​ពី​ច្រៀង​ជា​ប្រចាំ​នៅ​ភោជនី​យដ្ឋាន​ទី​ក្រុង​មាស សុម៉ាលី បាន​​ថត​សំ​ឡេង​ចូល​ស៊ីឌី ​ឱ្យ​ផលិត​កម្ម​ក្រៅ​ប្រទេស​មួយ​ចំនួន​​ ​ជាពិសេស​នោះ​នៅ​ថ្ងៃ​ទី​៣ មេសា​ ខាង​មុខ​​នាង​នឹង​​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូ​ស្ត្រា​លី ជា​មួយ​លោក​ឡេង ប៊ុណ្ណាត លោក​ស៊ិន ចាន់​វាសនា និង​អ្នក​នាង​ហ៊ឹម​ សុភី ។ នាង​សុម៉ាលី ​​ឱ្យ​​​ដឹង​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​នាង​​មាន​ឱ​កាស​ចេញ​ទៅ​ច្រៀង​​នៅ​ក្រៅ​ប្រទេស ។ ​​ការ​ចេញ​ទៅ​ច្រៀង​​លើក​ទី​១​នេះ​​ក្នុង​រយៈ​ពេល​៦​សប្តាហ៍​ ទើប​វិល​មក​មាតុ​ប្រទេស​វិញ ។ នាង​​ចេញ​ទៅច្រៀង​នៅ​ក្រៅ​ប្រទេស​នេះ​ ​ដើម្បី​​​រក​ប្រាក់​មក​ចិញ្ចឹម​កូន​ប្រុស​របស់​នាង​ ។

អ្នកចម្រៀ​ង​​ ច័ន្ទ សុមាលី ​និយាយ​ថា ក្រោយ​​ពី​នាង​ជួប​ស្នេហា​បរាជ័យ​ពីរ​​លើក​កន្លង​មក ​ពេល​នេះ​នាង​ពុំ​ទាន់​គិត​គូរ​រឿង​ស្នេហា​ទេ  គឺ​រង់​​​​ចាំ​កូន​ធំ​បន្តិច​សិន និង​ទុក​ឱ្យ​ព្រហ្ម​លិខិត​ជា​អ្នក​កំណត់​ចុះ​ថា តើ​ថ្ងៃ​ណា​នាង​បាន​ជួប​បុរស​ល្អ​នាង​នឹង​ទទួល​យក​រៀប​ការ​ជា​លើក​ទី​៣ ​។ កន្លង​មក​មាន​​អ្នក​តា​ម​ស្រឡាញ់​ តាម​សុំ​ស្នេហ៍ពី​នាង​ដែរ ​​តែ​នាង​​​បដិសេធ​មិន​ទទួល​យក​​​ទេ ព្រោះ​សព្វ​ថ្ងៃ​កំពុង​តែ​បង្កើត​សេចក្តី​ស្រឡាញ់​កូន​ និង​ស្រឡាញ់​សិល្បៈ​ចម្រៀង​ និង​ខិត​ខំ​រក​ប្រាក់​យក​មក​ចិញ្ចឹម​កូន​ ​ឯរឿង​ស្នេហា​​​ទុក​មួយ​ឡែក​សិន​ចាំ​ថ្ងៃ​ណា​ដល់​គូ​ព្រេង​គង់​តែ​ដឹង​មិន​ខាន ៕​​