ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារ​ចម្រៀង​អាមេរិក​ ចេសុីកា សីុម​ស៊ុន ​គ្រោង​ចំណាយ​លុយ​2​លាន​ដុល្លារ​សម្រាប់​ឆ្លង​ទន្លេ​កូន​ដំបូង​

12 ឆ្នាំ មុន

យោងទៅ​តាម​ប្រភពព័ត៌​មាន​ដេលី​ ឈីលី​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បត៍​ទី​២៩​ មីនា​ ២០១២​ បាន​ឱ្យ​ដឹងថា​ តារា​ចម្រៀង​និង​សម្តែង​ ចេស៊ីកា​ ស៊ីមស៊ុន គ្រោង​នឹង​ចំណាយ​ប្រាក់​២​លាន​ដុល្លារ​ ដើម្បី​ជួល​សន្តិ​សុខ​ការពារ​សុវត្ថិ​​​​ភាពនៅ​ពេល​នាង​ឆ្លង​ទន្លេ​កូន​ដំ​បូង​ដែល​នឹង​​ចូ​ល​មក​​ដល់​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ​ ។

​យោងទៅ​តាម​ប្រភពព័ត៌​មាន​ដេលី​ ឈីលី​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បត៍​ទី​២៩​ មីនា​ ២០១២​ បាន​ឱ្យ​ដឹងថា​ តារា​ចម្រៀង​និង​សម្តែង​ ចេស៊ីកា​ ស៊ីមស៊ុន គ្រោង​នឹង​ចំណាយ​ប្រាក់​២​លាន​ដុល្លារ​ ដើម្បី​ជួល​សន្តិ​សុខ​ការពារ​សុវត្ថិ​​​​ភាពនៅ​ពេល​នាង​ឆ្លង​ទន្លេ​កូន​ដំ​បូង​ដែល​នឹង​​ចូ​ល​មក​​ដល់​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ​ ។

នៅ​ក្នុង​កិច្ច​សំភាសន៍​ជាមួយ​ទស្សនាវដ្តី​ Touch Weekly ចេសីុកា បានប្រាប់​ឱ្យ​ដឹង​ថា រូប​នាង​បាន​កក់​អគារ​មួយ​ទាំង​មូល​ដាច់​ដោយ​ឡែក​ពី​អ្នក​សម្រាល​កូន​ទូទៅ​ដោយ​មាន​សន្តិសុខ​ប្រដាប់​ដោយ​អាវុធ​ចំនួន​៣០​នាក់​ យាម​​ការពារ​ជាប្រចាំ​ ដើម្បី​សុវត្ថិភាព​កូន​ស្រី​ដំបូង​របសនាង​​​​​ ។ តារា​សម្តែង​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​រៀប​រាប់​ឱ្យ​ដឹង​ទៀត​ថា​ គ្រប់​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​របស់​នាង​ដែល​មាន​បំណង​មក​សួរ​សុខទុក្ខ​​​ត្រូវ​តែ​ឆ្លង​កាត់​ចំណុច​ត្រួត​ពិនិត្យ​សន្តិសុខជាច្រើន​កន្លែង​ជាមុន​សិន​ ។

ទាក់​ទិន​ទៅ​នឹង​ការ​ពង្រឹង​សន្ត​ិសុខ​របស់​តារា​សម្តែង​សក់​ទង់​ដែងរូប​​នេះ​ គឺដោយ​សា​រ​តែនាង​​​​ព្រួយ​បារម្ភ​ខ្លាច​មាន​ឧក្រិដជន​​​ចាប់​ជំរិត​​កូន​ស្រី​របស់នាង​ ។
បន្ថែម​ជាមួយ​នឹង​ការ​គិត​គូ​ពី​បញ្ហា​សន្តិសុខ​នាង​ ចេស៊ីកា​ និង​ប្តី​របស់​នាង​ អេរិក​ ចន​ស៊ុន​ ​​បាន​ដាក់​​ឈ្មោះ​ កូន​ស្រី​ថា  Maxwell រឺ​អាច​ហៅ​កាត់​ថា «​Maxi » រួម​នឹង​​ឈ្មោះ​ហៅ​ក្រៅ​ជាច្រើន​ទៀត​ ៕