យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកូរ៉េចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២ បានឱ្យដឹងថាក្រុមតារា ចម្រៀងKARAបានយល់ព្រមបន្តកុងត្រាថ្មីជាមួយផលិតកម្មចម្រៀងជប៉ុនUniversal Music ។
ចំណែកឯប្រភពពីតំណាងក្រុមតារាចម្រៀងKA RA វិញក៏បានបង្ហើបឱ្យដឹងដែរថា កុងត្រារបស់ក្រុមKARA ជាមួយផលិតកម្មចម្រៀងជប៉ុនUniversal Music នឹងអស់សុពលភាពនៅខែសីហា ឆ្នាំ២០១២ ក៏ប៉ុន្តែពេលនេះក្រុម KARA បានយល់ព្រមបន្តកុងត្រាថ្មីបន្ថែមទៀតរហូតទៅដល់ខែធ្នូឆ្នាំ២០១៣ ។ មូលហេតុដែលនាំឱ្យផលិតកម្មUniversal Musicជប៉ុនយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុមKARAគឺដោយសារតែក្រុមនេះ កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសជប៉ុន ។
ថ្មីៗនេះឌីសចម្រៀងរបស់ក្រុមKARA កំពុងតែលក់ដាច់យ៉ាងខ្លាំង ហើយជាពិសេសជាងនេះទៅទៀតនោះ សំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់ក្រុមKARA ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី១៤ ខែមេសា ខាងមុខនេះត្រូវបានលក់ដាច់អស់រលីង ។ ការលក់ដាច់អស់សំបុត្របែបនេះបានធ្វើឱ្យអ្នករៀបចំកម្មវិធីសម្រេចបន្តការប្រគំតន្ត្រីនៅថ្ងៃទី២៦-២៧ ឧសភា ឆ្នាំ២០១២ ជាបន្តទៀត ៕


ចែករំលែកព័តមាននេះ