ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹម កាដា​សៀន​ ចាប់​អារម្មណ៍​​ចង់​ទិញ​​ផ្ទះរបស់​​​​កីឡាករ​​ដេវីដ​​ បេក​ខាំ

14 ឆ្នាំ មុន

យោង​​​ទៅ​តាម​ប្រភព​​ព័ត៌មានពី​​​​កាសែត​​អង់គ្លេស​​​The Sunsចេញផ្សាយ​​​ កាល​ពី​​ថ្ងៃ​អង្គារ​​​ទី​​២៧ ​មីនា​​ ឆ្នាំ​២០១២​ បាន​​​​​​ឱ្យ​​ដឹង​ថា តារា ទូរទស្សន៍​​​ គឹម​​ កាដាសៀន​​​ បាន​​បង្ហាញ​​ការ​​ចាប់​អារម្មណ៍​​​ខ្លាំង​​ទៅ​​លើ​​​គេហដ្ឋាន​​ដ៏​ស្រស់​ស្អាត​​​​របស់​កី​ឡា​ករ​​​​​ដេវីដ​​ បេក​ខាំ​ ដែលបាន​​​ប្រកាស​លក់​ក្នុង​​តម្លៃ​​​១៨​​​លាន​ផោន​​ ដែល​ស្មើ​នឹងជាង​​​​២៨​លាន​​ដុល្លារ​ ។

លោក​​​ Hearts ភ្នាក់​ងារ​​​អចលនទ្រព្យ​​​បាន​​ឱ្យ​ដឹង​ថា តារា​ទូរទស្សន៍​​​​ដែល​មាន​រូប​​​សម្រស់​​ស្អាត​ តែ​អភព្វ​ស្នេហ៍ពិត​ជា​​មាន​គម្រោង​​ទិញ​​​​​​ Beckingham Palaceផ្ទះ​​របស់​​កីឡា​ករ​​​ដេវីត​បេក​ខាំ​ពិត​ប្រាកដ​មែន​​ ​ហើយ​​នាង​​​​បានបំ​ភ្លេច​​​​​ការ​ចង់​​បាន​ផ្ទះរបស់​តារា​ចម្រៀង​​​ប៉ុប​​​​ ម៉ៃ​ឃើល ជែក​សុន ដែ​ល​មាន​តម្លៃ​ជាង​២៣លាន​​​ដុល្លារ​សហរដ្ឋ​​អាមេរិក​ ។
មូលហេតុ​​​ដែល​នាំឱ្យ​​នាង​​​ចង់​បាន​​ផ្ទះ​របស់​​​ដេវីត​ បែក​ខាំ​ គឺ​​​ដោយ​​សារ​តែ​នា​ង​យល់​ថា​ផ្ទះ​នោះ​​​ មាន​ទំហំ​​​ធំ​​ល្ម​​​ម​​សម្រាប់​​ក្រុម​គ្រួ​សារ​របស់​​​​នាងដែល​​​​​​មាន​សមាជិក​ច្រើន​​​រស់​នៅ​​​ ​​​​ម្យ៉ាង​​វិញ​ទៀត​​​ផ្ទះ​​ទំហំ​​ជិត​​ដី​​៧​ហិក​តា​​​ គឺ​​​វាងាយស្រួល​​​ ដើម្បី​​​ធ្វើ​​​អាង​ហែល​ទឹក​​ កន្លែង​​​វាយកូន​​ហ្គោល​​​​​ កន្លែង​ហាត់​កាយ​​សម្ព័ន្ធ​ជាដើម​​ ៕​​