យោងទៅតាមប្រភពព័ត៌មានដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៦ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា តារាសម្តែងអាមេរិក អាស្លី ប៊ិនសុន បានឆ្លៀតឱកាសពីការអារមមាញឹកថតខ្សែភាពយន្តរឿង The Spring Breakers ទៅថតបង្ហាញម៉ូដឈុតប៊ីគីនីហែលទឹកសមុទ្រ ជាមួយនឹងសហការីរបស់នាងគឺ លូស៊ី ហាឡេ ។
តារាសម្តែងដ៏ស្រស់ផូរផង់រូបនេះកំពុងតែដើរកម្សាន្តនៅឆ្នេរសមុទ្រក្នុងរដ្ឋ ម៉ៃអាមី ដែលជាទីកន្លែងថតរឿង ហើយជាមួយគ្នានេះដែរនាងក៏ឆ្លៀតរកប្រាក់កម្រៃក្រៅគឺ ថតឈុតបង្ហាញម៉ូដខោខូវប៊ូយជើងខ្លី អាវកាក់ និងឈុតមុជទឹកប៊ីគីនី របស់ក្រុមហ៊ុន Bongo ។
តារាសម្តែងដែលចូលចិត្តស្លៀកពាក់ឈុតសិចសីុ អាស្លី ប៊ិនសុន វ័យ២២ឆ្នាំ ពាក់វែនតាដែលមើលទៅស្រដៀងនឹងអ្នកបើកបររថយន្តហោះ បានបង្ហាញទឹកមុខស្រស់ប្រិមប្រិយប្រឡែងគ្នាជាមួយលូសីុ ហាឡេ នៅលើឆ្នេរខ្សាច់ពោពេញដោយអារម្មណ៍សប្បាយរីករាយនៅចំពោះមុខការមេរ៉ា ៕




ចែករំលែកព័តមាននេះ