ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​ដែល​ទាក់​ទាញ​ទស្សនិកជន​ឆ្នាំ​២០១២

14 ឆ្នាំ មុន

នៅ​លើ​ពិភព​លោក​យើង​នេះ​មាន​​តារា​សម្តែង​ដែល​មាន​សម្រស់​ស្អាត​ៗ​ជា​ច្រើនរូប​​ ក៏ប៉ុន្តែ​មាន​តារា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ខ្លាំង​បំ​ផុត​ពី​ទស្សនិកជន​។ ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​តារា​សម្តែង​ចំនួន​១០​រូប​ ដែល​ទាក់​ទាញ​ទស្ស​និកជនបាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១២ ដែល​ត្រូវ​បាន គេ​ហ​ទំព័រស៊ីន ហួ​ ចុះ​ផ្សាយនៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១២ នេះ ។
១-​នាង​សូហ្វី វើ​ហ្គារ៉ា តារា​សម្តែង ​បង្ហាញ​ម៉ូដ និង​ពិធី​ការិនី​ទូរទស្សន៍​ កូឡំប៊ី វ័យ​៣៩​ឆ្នាំ ។
២-នាង​ខេត​អាប់​ថុន តារា​ម៉ូដែល​ និង​សម្តែង​អាមេរិក​ វ័យ​១៩ ឆ្នាំ​ ។
៣-​នាង​រ៉ូនី​ ម៉ារ៉ា តារា​សម្តែង​អាមេរិក​ វ័យ​២៦​ឆ្នាំ ។
៤-នាងមី​រ៉ាន់​ដា ​ឃើរ កំពូល​តារា​បង្ហាញ​ម៉ូដ​អូរស្ត្រាលី  វ័យ​២៨​ឆ្នាំ ។
៥-នាង​នីកគី មីណាស់ តារា​ចម្រៀង​រ៉េប​ អាមេរិក​ វ័យ​២៩​ឆ្នាំ ។
៦-នាង​អីុ​ម៉ា​ស្តូន តារា​សម្តែង​អាមេរិក​ វ័យ​២៣​ឆ្នាំ ។
៧-​នាង​ស្កា​ឡេត​ចនសាន់ តារា​បង្ហាញ​ម៉ូដ​ ​និង​ជា​តារា​ចម្រៀង​ អាមេរិក វ័យ​២៧​ឆ្នាំ ។
៨​-​នាង​គឹម​​កាដា​សៀន តារា​ទូរទស្សន៍​ អាមេរិក វ័យ​៣១​ឆ្នាំ ។
៩-​នាង​រីហាន់​ណា តារា​សម្តែង​អាមេរិក​ វ័យ​២៤​ឆ្នាំ ។
១០-​នាង​ខេនឌីស ​តារា​បង្ហាញ​ម៉ូដ​អាហ្វ្រិក​ខាង​ត្បូង ។