ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួន​ ថាវរ៉ា​ ចេញថតភាព​យន្ត​ថ្មី​រឿង​ «​ពន្លក​ស្នេហ៍​ក្បែរ​ជាយ​ដែន​»

14 ឆ្នាំ មុន

 រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខ្សែ​វីដេអូ​ភាគ​ដែល​កំពុង​ចាក់​ផ្សាយ​រាល់រាត្រ​ី​ថ្ងៃ​ចន្ទនិង​ថ្ងៃ​​អង្គារ​ តាម​កញ្ចក់​ទូរ​ទស្សន៍​កង​​យោធពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ គេ​​​ឃើញ​មាន​តារាសម្តែង​ស្រី វ័យ​ក្មេង​ជាច្រើន​រូប​សម្តែង​​ជាតួ​ម្តាយ​កំពុង​តែ​ប្រជែង​បង្ហាញ​ទេពកោសល្យ​ សមត្ថភាព​​ជូន​ប្រិយ​មិត្ត​អ្នក​ទស្ស​នា​បាន​ឃើញ​ក្នុង​រឿង​សេដ្ឋី​​វ័យ​ក្មេង​។ នៅ​ក្នុង​ចំណោម​នោះ​ ​កញ្ញា​ ជួន ថាវ​​​រ៉ា​ ដែល​ជា​តារា​បង្ហាញ​ម៉ូដ​ និងជាតារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាពយន្ត​ផង​នោះ  កន្លង​មក​ធ្លាប់​បាន​សម្តែង​ក្នុង​រឿង​ «ឡាន​ខ្មោច​ »​ រឿង​ «ទឹក​ចិត្ត​បង​ស្រី » ​រឿង​ «រលក​សំឡេង​»​ រឿង​«​អច្ឆរិយ​ស្នេហ៍»​រួម​ទាំង​​រឿង​ជាច្រើនទៀត​ប្រមាណ​ជាង២០​រឿង​មកហើយ​ ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្ស​ន៍​នានា​ក្នុង​រាជធានី​ភ្នំ​ពេញ​ ហើយ​​​ចុង​ក្រោយ​នេះ គឺ​រឿង​«​សេដ្ឋី វ័យ​ក្មេង​»​ នាង​សម្តែងជាតួ​ម្តាយ​ ។

កញ្ញា​ ជួន​ ថាវ​រ៉ា​ បាន​ឱ្យ​​​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ ក្រៅពី​​ដើរ​បង្ហា​ញ​ម៉ូដ​តាម​កម្ម​វិធី​របស់ក្រុម​ហ៊ុន​ផ្សេងៗដែល​គេ​ហៅ​នោះ នាង​សម្តែង​ថត​កាយ​វិការ​ខារ៉ាអូខេ​ឱ្យ​ផលិត​កម្ម​ក្រៅ​ប្រទេស​ជាច្រើន​ និង​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ និង​
ស្ប៉ត​អប់​រំផ្សេងៗ​ជាច្រើន​មិនសូវ​ទំនេរ​​​ទេ​ ។ ជាពិសេស​​នៅឆ្នាំ​២០១២​នេះ​ ក្រោយ​ពី​បាន​ថត​រឿង​«​សេដ្ឋី​វ័យ​ក្មេង​»​ចប់​ភ្លាម ក៏​មានស្ថានីយ​ទូរទស្សន៍​មួយ​​​ផ្តល់​ឱ​កាស​ឱ្យ​នាង​បា​ន​ចូលរួ​ម​ថត​ភាព​យន្ត​ភាគបែប​លើកទឹក​ចិត្ត​ និងផ្តល់​កម្លាំង​ចិត្ត​ដល់​កង​ទ័ពជួរ​មុខ​គឺ​រឿង​«ពន្លក​ស្នេហ៍​ក្បែរ​ជាយ​ដែន​» ដែ​លអ្នក​ដឹក​រឿង​តម្រូវ​ឱ្យ​នាង​សម្តែង​ជាតួមិត្ត​ភ​ក្តិ​តួ​ឯក​ ជាតួនារី​​ក្លាហានចូល​បម្រើ​ទ័ព​ ហើយ​ឆ្លង​កាត់ការ​លំបាក​ក្នុងឈុត​​ឆាកហ្វឹក​ហ្វឺន​លោត​ឆត្រ​យោង​ពី​យន្ត​ហោះ​ទៀត​ផង​ ។

កញ្ញា​ ជួន​ ថាវរ៉ា​ ដោយ​សារ​រូប​សម្ជស្ស​ស្រស់​ស្អាត ​មាន​ទេព​កោសល្យ​សម្តែង​មាន​កាយ​វិការ​ល្អ​ ទោះ​បី​ជា​ពីតួ​ឯក​​​មក​ជាតួ​​ម្តាយ​ក៏​ដោយ​ ក៏​នាង​នៅ​តែ​ឈរ​លើ​វិស័យ​សិល្បៈ​សម្តែង​ជា​អាជីព​ជាប់​ ហើយ​ការងារ​រលូន​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​គួរសម​ទៀត​ផង​ ។ ទន្ទឹម​នឹង​កញ្ញា​​ជួន​ ថាវ​រ៉ា​ ក៏​ជួប​ប្រទះ​នឹង​រឿង​រ៉់ាវច្រើនដែរ ​ដូច​ជាកន្លង​មក​ឮ​ថា​​មាន​អា​​​ណិក​​ជន​ខ្មែរ​រស់​នៅ ប្រទេស​អូស្ត្រា​លី​ទិញ​រថយន្ត​កូរ៉ូឡា​ឱ្យ​ជិះ​ តែនាង​​​បាន​បដិសេធ​ ​ហើយ​​ថ្មីៗ​នេះ​ទៀតឮ​ថា​នាង​មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ចំណាស់​ម្នាក់​ជា​អាណិក​ជន​ខ្មែរ​នៅ​​​ប្រទេស​បារាំង​ ។ នៅពេល​អ្នក​យក​ព័ត៌មាន​ជួប​សួរ​នាំ ​កញ្ញា​ ជួន​ ថាវរ៉ា​ បាន​បង្ហើប​ថា​ ជាការ​ពិត​​​​​​​នាង​​​មាន​ទំនាក់​ទំនង​ជាមួយ​អាណិកជន​ខ្មែរ​នៅ​​​ប្រ​​ទេស​បារាំង​មែន​ តែ​ទើប​ស្គាល់​គ្នា​ទេ​មិន​ទាន់​មាន​ស្នេហា​ស៊ីជម្រៅ​ឡើយ។ ​​ទោះ​បី​ជា​​​យ៉ាង​​​ណា​ក៏​ដោយ​ ក៏​គេ​ដឹង​ថា​ កញ្ញា​ ថាវ​រ៉ា​ និង​អាណិកជន​ខ្មែរ​នៅប្រទេស​បារាំង​នោះ​តែង​តែ​ទូរស័ព្ទ​ទាក់​ទង​​ជួ​បគ្នា​ស្ទើរ​រាល់​ថ្ងៃ​ ។

កញ្ញា​ ថាវរ៉ា​ បញ្ជាក់ថា នាង​មិន​ទាន់​សម្រេច​ចិត្ត​នោះ​ទេ​រឿង​ស្នេហា​ ព្រោះ​សព្វ​ថ្ងៃ​កំពុង​តែ​ជាប់​រវល់​លើ​វិស័យ​សិល្បៈ​ច្រើន​ ។ ក្នុង​វ័យ​២៥​ឆ្នាំ​កញ្ញា​​បញ្ជាក់ថា បេះ​ដូង​នាង​មិន​ទាន់ជាកម្ម​សិទិ្ធ​របស់​អ្នក​ណា​ម្នាក់​នៅឡើយ​​ទេ​ ៕