យោងតាមប្រភពព័ត៌មានពីគេហទំព័រដេលីឈីលីចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១២ បានឱ្យដឹងថា គេហដ្ឋានដ៏ស្កឹមស្កៃរបស់ស្តេចចម្រៀងប៉ុបម៉ៃឃើលជែកសុន បានប្រកាសដាក់លក់ក្នុងតម្លៃ២៣.៩លានដុល្លារ ។ ក្រោយពីប្រកាសលក់ភ្លាម មានតារាល្បីៗជាច្រើនរូបបានបង្ហាញការចាប់អារម្មណ៍ទិញ តែគេនៅមិនដឹងថាគេហដ្ឋានដ៏ស្រស់ស្អាតនេះ បានទៅលើតារាណាមួយនៅឡើយទេ ។
បើយោងទៅតាមភ្នាក់ងារអចលទ្រព្យទទួលបន្ទុកលក់គេហដ្ឋានម៉ៃឃើល ជែកសុន បានឱ្យដឹងថា ផ្ទះនេះត្រូវបានកសាងឡើងកាលពីឆ្នាំ ២០០២ នៅជើងភ្នំ Holmby ភាគខាងលិចរដ្ឋ Los Angeles សហរដ្ឋអាមេរិក ។ គេហដ្ឋាននេះមានបន្ទប់គេង៧ បន្ទប់ទឹក១៣ រួមបញ្ចូលទាំងរោងមហោស្រព កន្លែងហាត់កាយសម្ព័ន្ធ ហាងហែលទឹក និងព័ទ្ធជុំវិញដោយទេសភាពព្រៃព្រឹក្សាទំហំកន្លះហិកតាថែមទៀត ៕



ចែករំលែកព័តមាននេះ