ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមានផ្ទៃពោះ​៣​ខែ​​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ដឹក​ហ្គាស​បុក​ប៉ះ​ពាល់​​ដល់​ផ្ទៃពោះ​​សង​ចំនួន​៦០​ដុល្លារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​៣​ខែ​ដើរ​ឆ្លងផ្លូវ​​ត្រូវ​ម៉ូតូ​ដឹក​ហ្គា​ស​បើក​មក​ដល់​បុក​បណ្ដាល​ឱ្យ​ដួលប៉ះពាល់​ដល់​ផ្ទៃពោះ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា នៅ​​តាម​បណ្តោយ​វិ​ថី​សេនាប្រមុខគឹ​ម អ៊ីល​សុង កែងវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះចាន់ គ​ន្ធា អាយុ​២២​ឆ្នាំ មាន​ផ្ទៃពោះ​៣​ខែ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បុរស​ជា​ប្ដី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម

រាជធានីភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​៣​ខែ​ដើរ​ឆ្លងផ្លូវ​​ត្រូវ​ម៉ូតូ​ដឹក​ហ្គា​ស​បើក​មក​ដល់​បុក​បណ្ដាល​ឱ្យ​ដួលប៉ះពាល់​ដល់​ផ្ទៃពោះ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា នៅ​​តាម​បណ្តោយ​វិ​ថី​សេនាប្រមុខគឹ​ម អ៊ីល​សុង កែងវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះចាន់ គ​ន្ធា អាយុ​២២​ឆ្នាំ មាន​ផ្ទៃពោះ​៣​ខែ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បុរស​ជា​ប្ដី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ឌុ​ប​ប្រពន្ធ​ទៅ លេង​ផ្ទះ​បងប្អូន​នៅ​ទួល​គោក ខណៈ​ជិះ​មក​ដល់​​ស្តុប​​អំបា​សាដឺ ម៉ូតូ​អស់​សាំងគាត់​បាន​បណ្ដើរ​​​ម៉ូតូ​ឆ្លង​ទៅ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​តេ​លា​នៅ​ទល់មុខ​ស្តុប​​នោះ។

បុរស​ជា​ប្ដី​បន្ដ​ទៀត​ថា ចំណែក​ប្រពន្ធ​របស់​គាត់​បាន​​ដើរ​សសៀរ​តាម​របង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​មក​ដល់​មុខ​ស្លាក​វិ​ថី​សេនា​ប្រមុខ​គឹ​ម អ៊ី​ល​សុង ក៏​ដើរ​ឆ្លងផ្លូវ​បាន​ពាក់​កណ្ដាល ស្រាប់តែ​មាន​ម៉ូតូ​សង់​កូរ៉េ ពណ៌​​ក្រហម ជា​ម៉ូតូ​សម្រាប់​ដឹក​ធុង​ហ្គា​ស។ ប៉ុន្ដែ​ពេល​បើក​​នោះ​មិន​មាន​ដឹក​ធុង​ហ្គា​ស​ទេ ​បើក​បរ​ដោយ​យុវជន​ ម្នាក់​មិន​មានចង្កៀង​សម្រាប់​បំភ្លឺ​ផ្លូវ​ទេ លុះ​​បើក​មក​ដល់​បានបុក​ស្ដ្រី​រង​គ្រោះ​ ​បណ្ដាល​ឱ្យ​ដួល​ចុក​ក្នុង​ពោះ ។

ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​បង្កហេតុ​នោះ​ប្រុង​បើក​រត់គេច ប៉ុន្ដែ​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​នៅ​កន្លែង​កើតហេតុ​ឃាត់​បាន ទើប​ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ចរចា​គ្នា​ដោយ​ជន​រង​គ្រោះ​បាន​ទាម​ទារ​ទៅ​ភាគីបង្កនោះ​ចំនួន​៦០​ដុល្លារ​សំរាប់​យក​ទៅ​ពិនិត្យ​មើល​ផ្ទៃពោះ ៕