ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្មេងស្ទាវបា.ញ់គ្នាក្នុងក្លឹបកម្សាន្ត​ស្បូវមាស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវបាន​បា.ញ់​គ្នាក្នុងក្លឹបកម្សាន្តស្បូវមាសដែលមានទីតាំងលេខ​ ១៣Eo ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌ​ដូនពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ កុម្ភៈ ២០១២ បណ្តាលឲ្យនារីវ័យក្មេងបីនាក់រងរបួស​ធ្ងន់ និង​ស្រាលត្រូវបានគេបញ្ជូនទៅ​ព្យា​បាល​នៅ​មន្ទីរ​កាល់ម៉ែត​ ដើម្បីសង្គ្រោះជីវិត។

រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវបាន​បាញ់​គ្នាក្នុងក្លឹបកម្សាន្តស្បូវមាសដែលមានទីតាំងលេខ​១៣Eo ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌ​ដូនពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ កុម្ភៈ ២០១២ បណ្តាលឲ្យនារីវ័យក្មេងបីនាក់រងរបួស​ធ្ងន់ និង​ស្រាលត្រូវបានគេបញ្ជូនទៅ​ព្យា​បាល​នៅ​មន្ទីរ​កាល់ម៉ែត​ដើម្បីសង្គ្រោះជីវិត។

ខ្មាន់កាំភ្លើងដែលបាញ់យ៉ាងអនាធិបតេយ្យ​នៅក្នុងក្លឹបកំសាន្តខាងលើបានគេចខ្លួនដោយ​សុវត្ថិភាព ប៉ុន្តែកម្លាំង​អាវុធហត្ថខណ្ឌដូន​ពេញ​ក្របួចបានបក្ស​ពួក​វា​ពីរនាក់បញ្ជូនទៅ​ទី​បញ្ជា​ការកង​រាជ​អាវុធហត្ថរាជធានីភ្នំពេញ។

នៅកន្លែងកើត​ហេតុសមត្ថកិច្ចរកឃើញ​សំបក​កាំភ្លើងមួយជាជំហានដំបូងគេសន្និ​ដ្ឋានថា ខ្មាន់កាំភ្លើង​បានប្រើប្រាស់កាំភ្លើងធុនឡុក៕