ទន្ទឹមនឹងភាពជោគជ័យក្នុងវិស័យសិល្បៈក្រុមតារាចម្រៀងកូរ៉េ 2NE1 បានធ្វើការងារសប្បុរសធម៌ជួយដល់សង្គមជាតិជាច្រើន ជាពិសេសទៅលើកុមារកំព្រាដែលមានជំងឺ ។ ជាក់ស្តែងណាស់ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ មេសា ឆ្នាំ២០១២ ប្រភពព័ត៌មានសិល្បៈកូរ៉េបានចេញផ្សាយឱ្យដឹងថា ៖ ក្រុមតារាចម្រៀងដ៏ល្បីមួយនេះបានបរិច្ចាគទឹកប្រាក់ចំនួន១៧.៦០០ដុល្លារដើម្បីជួយដល់អ្នកជំងឺកុមារដែលពិការភាពគថ្លង់នៅក្នុងមន្ទីរពេទ្យ Yonsei Severance ក្នុងតំបន់ Sinchondong កូរ៉េខាងត្បូង ។ ការបរិច្ចាគទឹកប្រាក់ទាំងនេះគឺក្នុងគោលបំណងយកទៅទិញឧបករណ៍ជំនួយការស្តាប់ដល់ក្មេងៗទាំងនោះ ។
ក្រៅពីការបរិច្ចាគថវិកាក្រុម 2NE1 បានជួបសួរសុខទុក្ខផ្ទាល់ជាមួយក្មេងៗ និងក្រុម គ្រួសារដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគេឱ្យមានក្តីសង្ឃឹមឡើងវិញ៕



ចែករំលែកព័តមាននេះ